Priyanka និង Nick៖ បណ្តាញសង្គមអនឡាញប៉ះពាល់អារម្មណ៍ដូច្នេះយើងកំណត់ព្រំដែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងអាមេរិក Nick Jonas បានប្រាប់ទស្សនាវដ្តីVanity Fairថា លោកនឹងតារាសម្តែងឥណ្ឌា Priyanka Chopra Jonas ជាភរិយាបានខិតខំខ្លាំងណាស់ដើម្បីបង្កើតចន្លោះសុវត្ថិភាពមួយសម្រាប់ជីវិតរស់នៅជាឯកជនរបស់ពួកគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងNick និងChopra  មិនលាក់បាំងពីជីវិតរស់នៅរបស់ពួកគេឡើយក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីVanity Fairដែលនឹងត្រូវចេញផ្សាយនៅខែកុម្ភៈឆ្នាំ២០២២ខាងមុខ ។ គូស្វាមីភរិយា Nick និង Priyanka Chopra Jonas យកចិត្តទុកដាក់ខ្លាំងណាស់អំពីឯកជនភាពរបស់ពួកគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសន៍តារាសម្តែងស្រី Chopra បានប្រាប់ថា អារម្មណ៍ពិតជាងាយរងគ្រោះខ្លាំងណាស់ ប្រសិនបើនាងបង្ហោះរូបមួយនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញ ព្រោះថា​ ការប៉ាន់ស្មានជាច្រើនផ្សេងៗនៅពីក្រោយរូបភាពមួយសន្លឹកនោះបានកើតឡើង ។ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារសម្លេងបណ្តាញសង្គមអនឡាញ ពីព្រោះភាពល្បីល្បាញដែលមាននៅក្នុងជីវិតរបស់យើង គឺគ្រប់យ៉ាងគឺត្រូវប៉ាន់ស្មានសង្ស័យធំលើសពីការពិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីវ័យ៣៩ឆ្នាំរូបនេះបន្តដូច្នេះថា យើងផ្តល់ការជឿជាក់ខ្ពស់លើបណ្តាញសង្គមមកនៅក្នុងជីវិតពិត ប៉ុន្តែជីវិតពិតយើងមិនមែនជាបណ្តាញសង្គមឡើយ។ យើងត្រូវផ្តល់ការជឿជាក់ក្នុងជីវិតពិតអោយច្រើន មិនមែនបណ្តាញសង្គមអនឡាញ ។

ជាមួយគ្នាតារាសម្តែង Jonas វ័យ២៩ឆ្នាំ បានប្រាប់ទស្សនាវដ្តីផងដែរថា លោកនឹងភរិយារយៈពេល៣ឆ្នាំមកនេះ ខិតខំព្យាយាមណាស់ដើម្បីរក្សាពីភាពឯកជនរបស់អ្នកទាំងពីរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពួកយើងទាំងពីរនាក់ បានដឹងថា ជីវិតសាធារណៈគឺកើតឡើងជាមួយអ្វីដែលយើងធ្វើ» ប៉ុន្តែយើងត្រូវកំណត់ព្រំដែនពិតជុំវិញជីវិតរស់នៅផ្ទាល់ខ្លួនរបស់យើង ភាពឯកជនរបស់យើង ហើយត្រូវបង្កើតចន្លោះសុវត្ថិភាពមួយសម្រាប់ពួកយើង ជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ» ។ Jonas បន្ថែម ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment