ឆ្លង​អាជីព​ចម្រៀង​យូរ​ឆ្នាំ វណ្ណ ណា​រ៉ា កំពុង​លេចធ្លោ ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​របស់​ហង្ស​មាស

អ្នកតាមដាន​ការប្រលង​ចម្រៀង​លំដាប់​ពិភពលោក ក្នុង​កម្មវិធី Beat Best របស់​ហង្ស​មាស កំពុង​ដក់អារម្មណ៍ និង​មើលឃើញ​ពី​សមត្ថភាព​របស់​បេក្ខជន​បេ​ក្ខ​នារី​ជាច្រើនរូប ដែល​បាន​ជាប់ និង ឆ្លងកាត់​វគ្គ​ប្រកួត​ជា​បន្តបន្ទាប់​មកទល់នឹង​ពេលនេះ​។

នៅក្នុង​ចំណោម​អ្នក​ប្រកួត​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ច្រៀង​មិនធម្មតា តារាចម្រៀង​វ័យ​២៧​ឆ្នាំ លោក វណ្ណ ណា​រ៉ា ដែល​គេ​ស្គាល់​ថា គឺជា​តារា​អាជីព​មួយរូប​ដែរ កំពុង​លេចធ្លោ​មិនធម្មតា​ឡើយ​នៅលើ​ឆាក​ប្រកួត​។ លោក​កាន់តែ​ធ្វើអោយ​គណៈកម្មការ​ចាប់​អារម្មណ៍ និង ធ្វើអោយ​ហ្វេ​នៗ​កោត​សរ​សើរ​ជាមួយនឹង​សមត្ថភាព​ច្រៀង បានល្អ​គ្រប់​វគ្គ ហើយ​ធ្វើអោយ​លោក​បាន​ជាប់​រហូតមក​ទល់នឹង​ពេលនេះ​នោះ​ផង​។

​តារាចម្រៀង លោក វណ្ណ ណា​រ៉ា បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ថា គឺជា​មោទនភាព​បំផុត ដែល​លោក​បាន​ជាប់​ពីមួយ​វគ្គ​ទៅមួយ​វគ្គ ដែល​ឱកាស​របស់​បេក្ខជន​រូបនេះ ច្បាស់​ណាស់​នឹង​ធ្វើអោយ​លោក​លេចធ្លោ​កាន់តែខ្លាំង ក្នុង​វគ្គ Live Show ដែលជា​វគ្គ​ដ៏​សំខាន់ ប្រសិនបើ​លោក​បាន​ជាប់​បន្តទៀត​។

មិត្ត​រួម​ក្រុម​មិនតិច​ឡើយ​កោតសរសើរ​ពី​ភាពក្លាហាន និង ការបត់បែន​សំលេង​យ៉ាង​ល្អ​របស់លោក ស្របពេល​ដែល​ក៏​តែងតែ​បង្ហាញ​សកម្មភាព​ច្រៀង ក្នុង​ក្រុម​តារា​ល្បីៗ នៅតាម​អា​ហ្វែ​មង្គលការ​ផង​នោះ ទើប​កាន់តែ​រុញអោយ​លោក​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង ពី​ការប្រកួត​ដ៏​ធំ​នេះ​។

ថ្វីត្បិតតែ​ឱកាស​កាន់​ពាន អាច​មិនជា​រឿង​ងាយស្រួល តែ​តាមរយៈ​ភាព​លេចធ្លោ​របស់លោក​ក្នុង​កម្មវិធី Beat Best គឺ​ពិតជា​ធ្វើអោយ​លោក​ក្លាយជា​បេក្ខជន​ល្បី​ម្នាក់ មិន​ពិបាក​ឡើយ​នៅក្នុង​ពេលនេះ​។ តារាចម្រៀង​លោក វណ្ណ ណា​រ៉ា ក៏ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់ ដុះខាត់​សំលេង ដោយ​យកចិត្តទុកដាក់​ផងដែរ ជាមួយនឹង​កម្មវិធី ដើម្បី​សម្រេច​ក្ដី​សុ​បិ​ន្ត​។

លោក​ត្រូវ​បានឃើញ​បង្ហាញខ្លួន​ជាមួយ​តារា​ល្បីៗ​មិនសូវ​លោះ​ពេល​ទេ ជាពិសេស​ក្នុង​កម្មវិធី​សប្បុរសធម៌​របស់លោក ប៊ុត ចន្ថា ហៅ​បង​ម៉ៅ​នៅ​កំពង់ស្ពឺ ដែលជា​អ្នកជំនួញ និង ជា​សប្បុរសជន​ល្បីឈ្មោះ​ម្នាក់ ដែល​បង្ហាញ​យ៉ាងច្បាស់​ថា លោក​កាន់តែ​ឡើង​កូដ កាន់​តែមាន​អ្នកតូច​អ្នកធំ​ស្រលាញ់​ពេញចិត្ត និង មាន​ទីផ្សារ​ក្នុង​រង្វង់​តារា​ល្បី បើទោះជា​លោក​មិនទាន់​បានបញ្ចប់​ការប្រលង​ក្នុង​កម្មវិធី Beat Best នៅឡើយ​។ នេះ​ក៏​ចាត់ទុកថា គឺជា​ចំហាយ​ដែល​បាន​ពី​ការប្រលង ដែល​កំពុង​រុញអោយ​លោក​ល្បីឈ្មោះ តាមរយៈ​ភាពលេច​ធ្លោ​នៅក្នុង​ការប្រលង​នេះ​ផងដែរ​៕​

<iframe width=”560″ height=”315″ src=”https://www.youtube.com/embed/SAtFYngBCvM” title=”YouTube video player” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>
<iframe width=”560″ height=”315″ src=”https://www.youtube.com/embed/muGewuhWJCI” title=”YouTube video player” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>

Related posts

Leave a Comment