រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា លោកជំទាវ ស៊ន សៀវម៉ី បានសែនព្រេងរៀបការជាមួយនឹងស្វាមីខ្លួន ស្របពេល ដែលរាជរដ្ឋាភិបាល បានផ្អាកការជួបជុំ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដូច្នេះ ការរៀបការមិនបានប្រារព្ធជាពិធីធំដុំអ្វីឡើយ ក្នុងនោះគេឃើញមានសែនព្រេងតិចតួចប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ក្រោយសម្រាលកូនមិនទាន់បាន១ខែស្រួលបួលផង លោកជំទាវនិងស្វាមី បានបើកបង្ហាញផ្ទះវីឡាថ្មី ធំស្កឹមស្កៃខ្លាំង ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ ក្រោយបានបើកបង្ហាញផ្ទះរួចបាន២ខែរួច លោកជំទាវ បានរៀបពិធីឡើងផ្ទះថ្មី កាលពីយប់មិញនេះ ជាក់ស្តែង គេក៏ឃើញមានវត្តមានតារាល្បីៗចូលរួមផងដែរ លើសពីនេះទៅទៀត មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះក្នុងពិធីឡើងគេហដ្ឋានថ្មីនេះ លោកជំទាវ ក៏បានដាក់បញ្ចូលពិធីផ្ទឹម ដូចពិធីមង្គលការផងដែរ ដែលធ្វើឲ្យមហាជន គិតថានេះដោយសារតែ ពេលរៀបការ មិនបានធ្វើពិធីទាំងនេះ ដូច្នេះទើបឆ្លៀតពេលល្អនេះ លោកជំទាវនិងស្វាមី ក៏បានរៀបចំពិធីនេះបញ្ចូលជាមួយគ្នាតែម្តងទៅ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖