នៅ​សុខៗ​ស្រាប់​តែ​!ស្រីស្អាតអៀម៉េងលិរំលឹករឿងឪពុកដើរចោលជាង២០ឆ្នាំ….

បើនិយាយពីជីវិតដ៏ហ៊ឺហារបស់តារាសម្ដែងកញ្ញា អៀង ម៉េងលិ គ្រប់គ្នាប្រហែល​ជាមិន​ចង់​ជឿ​​នោះ​ឡើយ ថាស្រីស្រស់សម្រស់ទាក់ភ្នែករូបនេះកំពុងតែជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ពោល​​​គឺ​នាងរស់នៅអបឈ្មោះជាក្មេង​​កំព្រារឪពុកតាំងតែពីតូច ។

ជារឿយៗ អៀ ម៉េងលិ តែងតែរំលឹកនូវរឿងរ៉ាវ​ដ៏ឈឺចាប់​របស់ខ្លួន ដែលត្រូវរស់នៅ​ជា​កូន​កំព្រារ និងមានតែ​ម្ដាយ​ដែលបីបាច់ថែរក្សា ខណៈឪពុកបាន​ដើរចោល​អស់រយៈ​ពេល​ជាង​២០ឆ្នាំ ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ អតីតគូស្នេហ៍នាយចឺមរូបនេះ បាន​រៀប​រាប់ដោយសំណេរវែងអន្លាយមួយអមដោយរូបភាពអបម្ដាយ ប៉ុន្តែទឹកមុខ​ហាក់​ស្រពាប់​​ស្រពោន ។ ស្រីលិ បាននិយាយថា៖ «អរគុណអ្នកមានគុណ ដែលផ្ដល់​កំណើត​ឱ្យយកូន ហើយមិនមានចិត្តចង់ដើរចេញពីកូនដូចឪពុកកូន ខ្ញុំមានម្ដាយឪពុកដូចគេដែរ តែខ្ញុំអភ័ព្វឪៗខ្ញុំទៅ​ចោល​ខ្ញុំរយៈពេល​20ឆ្នាំ​ហើយ គ្មានការទទួលខុសត្រូវ»

នាងបានអះអាងទៀតថា នាងមានម្ដាយក្រជាងឪពុកៗ​មាន​កប់​ពពក តែទឹក​ចិត្ត​អ្នក​ម្ដាយ​របស់​នាងគឺ មាន​ជាង​ឪពុក តែនាងមិនដែល​តូចចិត្តនឹ​ង​វាសនា​ទេ ព្រោះ​មានម្ដាយ​​ល្អ​ដែល​ដើរ​តួរជាឪពុកផង ជាម្ដាយផង និងជាគ្រប់យ៉ាង ហើយនាងក៏មិន​ភ្លេចគុណ​ឡើយអ្នក​ដែល​បានផ្ដល់កំឡើតឱ្យ ។

ស្រីលិ បាននិយាថា៖ «ចង់ផ្ដាំថាខ្ញុំមិនភ្លេចគុណអ្នកទេ ឈាមរបស់អ្នកផ្ដល់អោយខ្ញុំ តែខ្ញុំ​ក៏មិន​ភ្លេច​ដែល​នៅ​ទង្វើរអ្នក​បានទុក​ម្ដាយកូន​យើង​ចោល​ដែលអ្នកត្រលប់វិញហើយ តែ​ប្រហែល​ជាអ្នកគិតថាខ្ញុំឃើងទ្រព្យអ្នក សុំទោស​ខ្ញុំ និង​ម្ដាយមានសមត្ថរស់ហើយ ទោះ​យក​​លុយ​មក​ឱ្យរាប់​លានក៏ខ្ញុំមិនអរ​ដែរសុំទោស កូននេះចិត្តរាងរឹងតិចហើយ បើចេះ​បែប​ និង​ខ្ញុំរត់ទៅរកអ្នកមុនហើយ អរគុណ​អ្នកម្ដាយ​ដែល​ផ្ដល់សាច់​ឈាមបាន​យ៉ាង​ល្អម​ក​ឱ្យ​កូន ទាំងថែកូនបានយ៉ាងល្អបំផុត I love u mom មានម៉ាក់តែម្នាក់គ្រប់គ្រាន់ក្នុងជីវិត»

Related posts

Leave a Comment