ភ្នំពេញ ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ, នៅវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ប្រ៊េន DMLNរបស់អ្នកស្រី ដេត ម៉ាលីណា។
ប្រតិបត្តិការនេះ ធ្វើឡើង នៅក្បែរវត្តអង្គតាម៉ិញ ត្រង់ចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់នោះ។
បើតាមកម្លាំងជំនាញ ដែលចូលរួមក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ថា ការចុះបង្ក្រាបទីតាំងលក់គ្រឿងសំអាង ប្រ៊េន DMLNរបស់អ្នកស្រី ដេត ម៉ាលីណា នេះ ធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម។
ទោះយ៉ាងណា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈវត្ថុតាងយកទៅនោះទេ ហើយក៏បានដកកម្លាំងទៅវិញតែម្ដង៕