ផលិតករភាពយន្តដ៏ល្បីឈ្មោះហុយយ៉ាឡេងប្រកាសចង់ផ្ទេរវិជ្ជារបស់ខ្លួនដល់អ្នកជំនាន់ក្រោយ..….

រាជធានីភ្នំពេញ៖ លោក ហុយ យ៉ាឡេង ដែលត្រូវបានគេស្គាល់ជាផលិតករភាពយន្តដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកវគ្គសិក្សាភាពយន្ត ដែលបានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសអ្នកចង់មានជំនាញភាពយន្តសប្បាយចិត្តយ៉ាងខ្លាំង។


តាមរយៈវីដេអូមួយ ដែលលោក ហ៊ុយ យ៉ាឡេង បានបញ្ចេញមុននេះ បាននិយាយពីការបើកវគ្គសិក្សាដល់អ្នកជំនាន់ក្រោយដែលចង់ចេះរៀនសូត្រពីការផលិតភាពយន្ត ការសម្តែង ផ្នែកនិពន្ធរឿង កាត់តរូបភាព និងវីដេអូ ថតរូបវីដេអូ ផ្នែកដឹកនាំរឿង ជាដើម។ ក្នុងនោះដែរ ផលិតកររូបនេះ ក៏បានផ្តល់អាហាររូបករណ៌ដល់ប្អូនៗចំនួន៣០នាក់ផងដែរ។ សម្រាប់វគ្គសិក្សានេះ លោកបានដាក់ឈ្មោះថា វគ្គសិក្សាកថាជ័យភាពយន្តសិស្សជំនាន់ទី១។

ផលិតករភាពយន្ត ហ៊ុយ យ៉ាឡេង បានឲ្យដឹងទៀតថា ការសិក្សាជំនានទី១នេះ គឺរូបលោករើសយកសិក្ខាកាមត្រឹមតែ១៥០នាក់ទេប៉ុណ្ណោះ ដោយបែងចែកវគ្គសម្តែងចំនួន៥០នាក់,សិស្សផ្នែកនិពន្ធរឿង ២០នាក់,សិស្សកាត់តរូបភាព និងវីឌីអូ ២០នាក់, សិស្សថតរូប និងវីឌីអូ២០នាក់, សិស្សផ្នែកដឹកនាំរឿង២០នាក់ និង ផ្តល់អាហាររូបករណ៍ចំនួន៣០នាក់ផងដែរ។

សូមបញ្ជាក់ថា លោក ហ៊ុយ យ៉ាឡេង ជាផលិតករភាពយន្តមួយរូបដែលលេចធ្លោតាមរយៈភាពយន្តជាច្រើន។ ថ្មីៗនេះរឿងដែលធ្វើឲ្យរូបលោកត្រូវបានទទួលស្គាល់កាន់តែខ្លាំងគឺរឿង ” ដើម្បីកូន”។


Related posts

Leave a Comment