អបអរសាទរ!អ្នកនាងអម្ពរទេវីក្លាយជាជីដូនគេហើយក្រោយទទួលបានចៅប្រុសលើកដំបូង……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បានសម្ដែង​នូវក្ដី​រីករាយ​យ៉ាង​ខ្លាំង ខណៈ​​នៅដើមឆ្នាំថ្មីឆ្នាំ២០២២នេះបានទទួលកាដូដ៏អស្ចារ្យមួយពីកូនប្រុស ។ កាដូ​នោះ គឺជា​ចៅ​ប្រុសដ៏ស្រស់ស្អាតម្នាក់ ហើយក៏ជាចៅដំបូងសម្រាប់អ្នកនាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចៅដំបូងនេះ ជាកូនរបស់កូនប្រុសច្បងរបស់អ្នកស្រី អម្ពរ ទេវី ដែលជាដំណក់ឈាមជាមួយអតីតតារាសម្តែងលោក ពេជ្រ ភីរុណ។

ថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អតីតកំពូលតារា​សម្ដែងស្រីដ៏ពេញនិយម កាល​ពីអំឡុងជាង​២​ទស្ស​វត្ស​​​មុន​រូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះនាងខ្ញុំបានទទួលនូវ​កាដូពិសេស​មួយ​ដ៏អស្ចារ្យ នោះគឺជាកំណើតចៅ​ប្រុស​ដំបូង​របស់​នាងខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun ជាទីស្រឡាញ់ ដែល​បាន​ចាប់កំណើតក្នុងក្រុមគ្រួសាររបស់យើង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង អម្ពរ ទេវី បានបន្តដោយអំណរទៀតថា៖ «ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជា​អា​រម្មណ៍​​ដ៏​ពិសេស ក្នុងនាមជាជីដូនមួយរូប និង​ជា​ម្ដាយ​ក្មេក ម៉ាក់សូម​ជូនពរកូនឆាប់មាន​សុខភាព​ល្អប្រសើរឡើងវិញ និងសូមជូនពរ​ឱ្យចៅប្រុស​មាន​សុខ​ភាព​ល្អ ប្រាជ្ញាវាងវៃ ជា​បុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និងភាពកក់​ក្ដៅពី​អ្នកផងទាំ​ង​ពួង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា អតីតតារាសម្ដែងអ្នកនាង អម្ពរ ទេវី បច្ចុប្បន្នកំពុង​ប្រើ​ជីវិតរស់នៅ​សហ​រដ្ឋ​អាមេរិកជាមួយនឹងស្វាមីជាអនិកជននៅទីនោះ និងកូនចំនួនពីរនាក់ ។ អ្នកនាង អម្ពរ ទេវី បានផ្អាកពីការសម្ដែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបើនិយាយពីកេរ្ដិ៍ និងភាព​ល្បាញល្បី ហើយឈ្មោះរបស់អ្នកនាងនៅ​តែ​ដក់​​ជាប់អារម្មណ៍របស់ទស្សនិកជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅដើមឆ្នាំថ្មី ឆ្នាំ២០២២នេះ ក្នុងវ័យ៥០ឆ្នាំ អ្នកនាង អម្ពរ ទេវី បាន​ក្លាយជាជីដូនរបស់ចៅ​ហើយ ក្រោយ​ទទួលបានចៅ​ប្រុសម្នាក់​យ៉ាង​ស្រស់​ស្អាត ។ ហើយក្នុងឱកាសនេះ​ បាន​ធ្វើឱ្យ​អ្នក​នាងរំភើបយ៉ាងខ្លាំង ដ្បិតនេះគឺជាចៅលើកដំបូង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment