មួយរយៈចុងក្រោយនេះ ដោយហេតុថា ពូម៉ៅ បានបង្ហោះសារជាបន្តបន្ទាប់ប៉ះ.ពាល់ដល់ខ្លួននោះ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូយំគគ្រូក និងបង្ហោះសារបកស្រាយជាបន្តបន្ទាប់ ក្នុងនោះមានទាំងការទម្លាយរឿងពូម៉ៅ ប្រើហិ,ង្សាទៀតផង។
ងាកមកពូម៉ៅវិញ តាំងពីអ្នកស្រី ទ្រី ដាណា ទម្លាយរឿងជាច្រើននោះមក លោកហាក់ស្ងប់ស្ងាត់ មិនធ្វើការតបតអ្វីនោះឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក ក៏បានចេញវីដេអូ សុំទោសអតីតភរិយាជាសាធារណៈ ជាមួយនឹងការសារភាពកំហុសកន្លងមកទៀតផង។
នៅលើវីដេអូនោះ លោកបានដាក់Captionថា «ក្រោយពីដឹងកំហុសក៏ដូចជាគោរពអនុសាសន៍ ខ្ញុំបាទសូមចេញវីដេអូសុំទោសអតីតភរិយាខ្ញុំ ទ្រីដាណា ជាសាធារណៈ និងសុំអោយគាត់លើកលែងទោសអោយខ្ញុំ ទុកពេលអោយរូបខ្ញុំ បានកែប្រែគំនិតគិតអ្វីៗល្អឡើងវិញ និងព្រមលែងលះដោយសន្តិវិធី មិនទាមទារអ្វីទៀតទេ។
សូមបងប្អូនឈប់យល់ច្រឡំលើអតីតភរិយាខ្ញុំទៀតទៅ គាត់តែងតែជួយសង្គមក៏ដូចមនុស្សជុំវិញគាត់ កូនចៅក៏ដូចជាតំណាងគាត់ តែងតែគោរពស្រលាញ់គាត់ណាស់។ សូមអរគុណ»។
បន្ថែមលើនេះ នៅក្នុងវីដេអូ ពូម៉ៅ បានរៀបរាប់ថា លោកសុំចេញវីដេអូ ដើម្បីសុំទោសអតីតភរិយាជាសាធារណៈ និងព្រមទទួលស្គាល់កំហុសគ្រប់បែបយ៉ាង ដោយកន្លងមកលោកបានធ្វើបាប អតីតភរិយា ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ពូម៉ៅ បានសង្កត់ធ្ងន់ថា លោក និងអតីតភរិយា បានព្រមលែងលះគ្នា ដោយសន្តិវិធី។ ការបង្ហោះរបស់លោកកន្លងមក ក៏ដូចជាការឡាយ គឺលោកធ្វើដោយចិត្តខ្លួនឯង ដើម្បីចង់យកឈ្នះគាត់ប៉ុណ្ណោះ។ តាមការពិត មិនមែនថា អតីតភរិយា មិនដែលជួយគ្រួសារលោកទេ គឺគាត់ជួយគ្រួសារលោកជារហូត តែដោយសារលោក ចង់យកឈ្នះ ទើបបង្ហោះធ្វើឲ្យមហាជន មានការស្អប់គាត់ ដូចជាការដាក់គំនាបគាត់។
លោកថា តាមពិត លោក និងអតីតភរិយា ព្រមលែងលះ និងបែងចែកទ្រព្យសម្បត្តិអស់ហើយ តែដោយសារតែលោក ស្ដាប់អ្នកនៅជិតខ្លួន បងប្អូនចាក់រុក ទើបធ្វើឲ្យលោកមានការទាមទារបន្ថែមលើទ្រព្យសម្បត្តិទៀត។
គួរបញ្ជាក់ថា ការចេញមុខសុំទោសនេះ ធ្វើឡើង ក្រោយពីអ្នកស្រី ទ្រី ដាណា ឡាយវីដេអូយំគគ្រូក និងបង្ហោះសារជាបន្តបន្ទាប់ រៀបរាប់រឿងពូម៉ៅ ធ្វើបាប ក្នុងនោះសារចុងក្រោយ អ្នកស្រី បានរៀបរាប់ថា «កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ ហេតុអីមករករឿងខ្ញុំទាំងគ្រួសារ មិនអោយសុខទាំងអស់គ្នា។ ស្អ.ប់វប្បធម៌អន្តរាគមន៍ ស្អ.ប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិ.ង្សាគ្រប់យ៉ាង ហើយអោយនៅទ្រាំទៀត»។
អ្នកស្រី បន្តថា «សា.ហាវណាស់ ប្រើកាំ.ភ្លើង.ភ្ជង់ គំ.រាមស.ម្លាប់ ធ្លាប់វ៉ៃ.ដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរាគមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរង.គ្រោះចឹងមែន??? ខឹ.ងណាស់ ស្ទើរស្ទះហើយ»។
អ្នកស្រី បានបន្ថែមទៀតថា «ចង់ដឹងថាអ្នកណា អន្តរាគមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៌ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? កាលពីថ្ងៃទី១៧ ខែ៦ ឆ្នាំ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លា.ប់ខ្ញុំ ទាំងខ្ញុំកំពុងវះ.កាត់ទៀត ទើបមិនអាចទ្រាំបាន»។
ជាចុងក្រោយ អ្នកស្រី បានធ្វើការសុំទោសអ្នកគាំទ្រ ចំពោះការដាច់ចិត្តទម្លាយរឿងនេះថា «តូចចិត្តណាស់ សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផង បើនាងខ្ញុំមិនរងសំ.ពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច»៕ ដើម្បី កាន់តែច្បាស់ទៀតនោះ សូមទស្សនា វីដេអូខាងក្រោមនេះ ៖