តារាចម្រៀងលោក មាស សាលី កាលពីយប់មិញនេះ (ម៉ោងនៅកម្ពុជា) បានឡាយវីដេអូប្រតិកម្មខ្លាំងៗនៅលើបណ្ដាញសង្គម បន្ទាប់ពីមានការចុះផ្សាយឱ្យមានការយល់ចំឡំថាលោកបានស្លាប់បាត់បង់ជីវិត នៅឯក្រៅប្រទេស ។
តាមរយៈវីដេអូឡាយ ម្ចាស់បទ «ឃាតករបេះដូង» លោក មាស សាលី បានរៀបរាប់បញ្ជាក់ដោយអារម្មណ៍មិនសប្បាយចិត្តថា «មកដល់ម៉ោងនេះ ពេលនេះ ខ្ញុំនៅមានជីវិតនៅឡើយទេ មិនទាន់ស្លាប់ ហើយក៏មិនបានស្លាប់
ដូចជាការចុះផ្សាយ ឬចរចាមអារ៉ាមមួយចំនួនដែលយល់ច្រឡំ តាមរយៈការចុះផ្សាយឡើយ, ហើយផេកមួយចំនួនដែលចេះតែចុះៗ ដើម្បីឱ្យទក់ទាញគួរបញ្ឈប់ ព្រោះវាគឺជាព័ត៌មានបំពុលសង្គមយ៉ាងពិប្រាកដ» ។
គួររំលឹកថា កាលពីថ្មីៗនេះ តារាចម្រៀងលោក មាស សាលី បានជួបទុក្ខធំ ដោយជីដូនទទួលមរណភាព ហើយខណៈនោះក៏មានការចុះផ្សាយ ដោយប្រើចំណងជើងធ្វើឱ្យមានការយល់ច្រឡំថារូបលោកបានស្លាប់ ។ យ៉ាងណា
ពាក់ព័ន្ធនឹងករណីនេះ តារាចម្រៀងសាន់ដេរូបនេះ ក៏បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ ថាខ្លួនមិនបានកើតអ្វីដូចជាការចុះផ្សាយឡើយ ហើយលោក មាស សាលី ក៏បានប្រលះយ៉ាងខ្លាំងៗទៅកាន់ម្ចាស់ផេកមួយចំនួន ដែលចុះផ្សាយបែបបំពុលសង្គម និងស្នើឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ផងដែរ ៕ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖