បេនីយ៉ាំងត្រូវគេសង្ស័យថាបែកពីគូស្នេហ៍ខណៈពពោះ៤ខែ….

បេនីយ៉ាំង កំពុងតែមានក្តីសុខក្រោយពីនាងកំពុងពពោះកូនដំបូងប្រមាណជាបួន ខែ។ អ្វីដែលចាប់អារម្មណ៍កូនក្នុងផ្ទៃមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផងចំណងស្នេហ៍របស់ បេនីយ៉ាំង ក៏បានដើរដល់ផ្លូវបំបែកដែលធ្វើឱ្យអ្នកគាំទ្រខ្លះមានការងឿងឆ្ងល់រហូតមានអ្នកខ្លះបានសួរនាងដោយត្រង់តាមបណ្តាញសង្គមដែលធ្វើឱ្យ បេនីយ៉ាំង មួរ​ម៉ៅជាខ្លាំង ។

គេចាំថាទោះមិនបានក្រាបផ្ទឹមតាមប្រពៃណីខ្មែរ តែ បេនីយ៉ាំង និងដៃគូបានសម្រេចរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ ក្រោយពីពួកគេបានត្រូវរ៉ូវជាមួយគ្នាសារជាថ្មី ។ ជាពិសេស បុរសម្នាក់នោះមិនដែលរើសអើងនាង ខណៈសម្រស់បាត់បង់ពាក់ម៉ាសបាំងមុខគ្រប់ពេលណាទៅណាមកណា ។

ជារឿយៗ បេនីយ៉ាំង តែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍នៅតាមបណ្តាញសង្គមដែលឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។ សព្វថ្ងៃនេះដែរ បេនីយ៉ាំង ក៏កំពុងពពោះកូនដំបូងប្រមាណជា ៤ ខែដែលកូនក្នុងផ្ទៃរបស់នាងត្រូវបានគេដឹងថាជាកូនប្រុស ។

ទោះបីជាយ៉ាងណា សំណេរមួយចំនួនរបស់តារាស្រីសាច់សខ្ចីរូបនេះ បានធ្វើឱ្យគេសង្ស័យថា ភាគីខាងប្រុសបានដើរចេញពី បេននី យ៉ាំង ហើយ ផ្ដើមពីការសន្និដ្ឋានថា ចំណងស្នេហ៍របស់នាង និងគូស្នេហ៍ឈានដល់ការប្រេះឆា ។

ជាមួយគ្នានេះគេបានឃើញអ្នកគាំទ្រមួយចំនួន បានសួរនាងដោយត្រង់ចំពោះរឿងនេះ តែ បេនី យ៉ាំង បានបង្ហាញអារម្មណ៍ខឹងសម្បារដោយបានលើកឡើងថា «អន់ចរិតបើគេចង់ឱ្យដឹងគេផុសរៀបរាប់ហើយ តែបើគេមិនចង់ឱ្យដឹងក៏យើងមិនចាំបាច់មកសួរនាំដែរ យល់នៅ? រឿងគ្រួសារគេហេតុអ្វីចង់ដឹងម្លេះ? ចូលចិត្តវិភាគរឿងជីវិតគេឡើងឆ្កួតហើយមើលទៅ»។

ដ្បិតក្លាយជាអ្នកម៉ាក់នៅលីវក៏ពិតមែន ប៉ុន្តែបើគេក្រឡេកមើល បេនី យ៉ាំង ហាក់នៅតែស្រស់ស្រាយជាពិសេសរូបសម្រស់ និងស្ទីលនៃការតែងខ្លួនរបស់នាងនៅតែឡូយឆាយ និងហាយសូរមិនធម្មតាឡើយ ។ រហូតអ្នកខ្លះលាន់មាត់ថា ពពោះដល់ទៅបួនខែ តែមើលមិនដឹងសោះ ។

បេននី យ៉ាំង បញ្ជាក់ថា៖ «កុំប្រើជីវិតបែបខ្ទិចខ្ទាំ បើទោះបីជាយើងធ្លាប់បានត្រូវនរណាបំផ្លាញទឹកចិត្ត បំផ្លាញអារម្មណ៍មកក៏ដោយ។ ត្រូវមើលថែជីវិតរបស់យើងឱ្យល្អ ទោះឆ្លងកាត់មកបែបណាឱ្យវានៅត្រឹមជាអតីតកាល សំខាន់ពេលនេះផ្តល់ក្តីសុខឱ្យខ្លួនឯង រឹងបុឹងក្នុងការធ្វើជាខ្លួនឯងម្តងទៀត ។ ប្រាប់ខ្លួនឯងថា រឹងមាំជាជម្រើស​តែម្យ៉ាង ដែលយើងត្រូវធ្វើដើម្បីជំនះភាពទន់ជ្រាយទាំងឡាយដែលខ្លួនធ្លាប់ឆ្លងកាត់ នោះយើងក៏បានរឹងមាំដោយមិនដឹងខ្លួន» ។

Related posts

Leave a Comment