មិននឹកស្មាន!កំពុង​ជោគជ័យ,ពេជ្រសោភា​បែរជា​មាន​ជំងឺ​កាច​​​មួយ​ប្រភេទ​​ទៅវិញ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយ​នេះ តារា​ចម្រៀង​ពេជ្រ សោភា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ក្រោយពី​អ្នកនាង បាន​ក្លាយ​ជា​អ្នកតំណាង​ផលិតផល​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំៗ និង​សកម្មភាព​ការងារ​សិល្បៈ​ចាប់ផ្ដើម​មាន​សន្ទុះ​ឡើងវិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស ថ្មីៗ​នេះ ដំណឹង​ពេជ្រ សោ​ភាព បែកបាក់​ជាមួយ​លោក ឆឹ​ម កក្ត​ដា ត្រូវបាន​បែកធ្លាយ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ផងដែរ​។ ក្រោយ​ដំណឹង​នេះ ត្រូវបាន​ល្បី​សុសសាយ​នោះ ពេជ្រ សោភា ទម្លាយ​ពី​គូស្នេហ៍​ថ្មី​របស់ខ្លួន​ផងដែរ តែ​មិនទាន់​បង្ហាញមុខ​នៅឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ បាន​សម្ដែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ដោយសារតែ​តារា​ស្រី មាន​ដើម​កំណត់​ពី​ខេត្តព្រៃវែង​រូបនេះ ជោគជ័យ​ទាំង​ការងារ​សិល្បៈ និង​រក​ឃើញ​ម្ចាស់​ចិត្ត​ថ្មី​នោះ​។ ទោះ​យ៉ាងណា ស្របពេល​កំពុង​ជោគជ័យ​លើ​ការងារ និង​ស្នេហា តារា​ស្រី​រូប​នេះ បែរជា​កើត​ជំងឺ​កាច​​​មួយ​ប្រភេទ​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​២​សន្លឹក នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ពេជ្រ សោភា បាន​លើកទឹកចិត្ត​ខ្លួនឯង​ថា «​ខ្ញុំ​មិន​អី​ទេ មើល​មុខ​ខ្ញុំ​ឃើញ​ខ្ញុំ​សប្បាយចិត្ត​ទេ ត្រូវ​ចាំ​មនុស្ស​អាច​រើស​កើត​បានតែ​មិន​អាច​រើស​ថ្ងៃ​ស្លាប់​បានទេ​ព្រោះ​មើល​មិនដឹង​ ខ្ញុំ​រឹងមាំ​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ អ្នកគាំទ្រ បាន​លើកទឹកចិត្ត​ឲ្យ​ពេជ្រ សោភា រឹងមាំ ខិតខំ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​បានល្អ ហើយ​អ្នកខ្លះ​ក៏​សួរនាំ​ថា​តើ​រូប​នាង​កើត​អ្វី​នោះ​ដែរ​។ ជា​ការ​ឆ្លើយតប​នឹង​សំណួរ​នេះ ពេជ្រ សោភា បាន​បញ្ជាក់​ថា​ ឈាម​ស ស៊ី​ឈាម​ក្រហម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ឈាមស ស៊ី​ឈាមក្រហម មានន័យថា ​គ្រាប់​ឈាម​ស​ឡើង​ច្រើន​ហួស​កម្រិត​ធម្មតា ឯ​គ្រាប់​ឈាម​ក្រហម​វិញ​ថយ​ចុះ។ ចំពោះ​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ស​ឡើង​ខ្លាំង អាច​មក​ពី​មាន​ការ​វាយ​លុក​ពី​ពពួក​បាក់តេរី ឬ​យើង​កើត​ជំងឺ​មហារីក​ឈាម ដែល​មាន​ប្រភេទ​ផ្សេងៗ​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​

Related posts

Leave a Comment