កាលពីចុងឆ្នាំ២០២១ អ្នកលក់ផលិតផលតាមអនឡាញដ៏ស្រស់ស្អាត អ្នកនាង Tynin បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងអាណិតជាពន់ពេក ក្រោយពីរូបនាង យំរៀបរាប់រឿងប្ដីមានស្រី ពេលខ្លួនកំពុងកូនខ្ចីនោះ។
ក្រោយរឿងនេះ បានស្ងប់ស្ងាត់មួយរយៈ ស្រាប់តែមានអ្នកចូលទៅខំមិនសុំញ៉ែ ពេលនាងកំពុងឡាយលក់ កាលពីពេលថ្មីៗនេះ ទើបនាងឆ្លើយតបទាំងទទឹងទិសថា មិនបាច់ញ៉ែទេ គ្មាន៣លានមិនបាច់ញ៉ែទេ មនុស្សប្រុសគ្មាន៣លាន ខ្លួនអត់និយាយរកទេ។ មនុស្សប្រុសភាគច្រើន គឺមនុស្សប្រុសអត់កើតម៉ង បានតែដំបូងទេ។
Tynin បន្តទៀតថា អញ្ចឹងបើជ្រុលយកមក គេអត់លុយហើយ គេធ្វើបាបដដែល យកប្រុសអ្នកមានវិញស្រួលខ្លួន, សុខចិត្តយកលុយមកជួតទឹកភ្នែក, ខ្លួនមិនយកទេ ខ្លួនយកហើយៗ អាអត់លុយនោះ យកមក ធ្វើបាបខ្លួនចង់ងាប់នោះ មានលុយក៏ធ្វើបាប អត់លុយក៏ធ្វើបាប យកអាមានលុយមកស្រួលជាង។
អ្វី កាន់តែចាប់អារម្មណ៍ទៀតនោះ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ Tynin បានបង្ហោះរូបថតខ្លួនកាន់នាំខេកជាច្រើនសន្លឹក ដោយនៅលើនំខេកនោះ មានសរសេរអក្សរជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «សូមអបអរសាទរចំពោះការចាកចេញពីទំនាក់ទំនងតុកស៊ិក»។
បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ អ្នកលក់ផលិតផលតាមអនឡាញដ៏ស្រស់ស្អាតរូបនេះ បានរៀបរាប់ថា បើខ្ញុំមិនអាចរៀបការជាមួយមនុស្សល្អបានទេ ខ្ញុំមិនត្រូវការបុរសណាម្នាក់ទេ។ ខ្ញុំមិន ដែលខ្លាចបាត់បង់អ្វី ដែលត្រូវបាត់បង់នោះទេ។
ការនៅលីវ ហើយមានសន្តិភាពក្នុងចិត្ត គឺល្អជាងការនៅក្នុងទំនាក់ទំនងដែលអ្នកមានអារម្មណ៍ថានៅលីវ ហើយគ្មានសន្តិភាពក្នុងចិត្ត។ ខ្ញុំអាចព្យាបាលខ្លួនឯងបានល្អជាងអ្នកធ្វើចំពោះខ្ញុំ ចុះហេតុអ្វីបានជាខ្ញុំត្រូវការអ្នក??? ចាប់ពីពេលនេះទៅ គិតពីអាជីវកម្មខ្លួនឯង និងចាកចេញពីជីវិតខ្ញុំ ព្រោះជីវិតខ្ញុំសប្បាយចិត្ត ដោយគ្មានមនុស្សតុកស៊ិកដូចអ្នក។