អ្នកស្រី ទ្រី ដាណា ដែលអ្នកគាំទ្រមួយចំនួនដាក់រហស្សនាមថា ជា«ទេវតាលើដី»នោះ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញអារម្មណ៍ខឹងស្ទើរស្ទះ ក្រោយត្រូវគេព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្លួននោះ។
អ្នកស្រី បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកដូច្នេះថា «កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ ហេតុអីមករករឿងខ្ញុំទាំងគ្រួសារ មិនអោយសុខទាំងអស់គ្នា។ ស្អ.ប់វប្បធម៌អន្តរាគមន៍ ស្អ.ប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិ.ង្សាគ្រប់យ៉ាង ហើយអោយនៅទ្រាំទៀត»។
អ្នកស្រី បន្តថា «សា.ហាវណាស់ ប្រើកាំ.ភ្លើង.ភ្ជង់ គំ.រាមស.ម្លាប់ ធ្លាប់វ៉ៃ.ដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរាគមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរង.គ្រោះចឹងមែន??? ខឹ.ងណាស់ ស្ទើរស្ទះហើយ»។
អ្នកស្រី បានបន្ថែមទៀតថា «ចង់ដឹងថាអ្នកណា អន្តរាគមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៌ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? កាលពីថ្ងៃទី១៧ ខែ៦ ឆ្នាំ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លា.ប់ខ្ញុំ ទាំងខ្ញុំកំពុងវះ.កាត់ទៀត ទើបមិនអាចទ្រាំបាន»។
ជាចុងក្រោយ អ្នកស្រី បានធ្វើការសុំទោសអ្នកគាំទ្រ ចំពោះការដាច់ចិត្តទម្លាយរឿងនេះថា «តូចចិត្តណាស់ សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផង បើនាងខ្ញុំមិនរងសំ.ពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច»៕