លោកអ្នក បានជ្រាបរួចមកហើយថា លោក ដែន សូនី ធ្លាប់ជាស.ង្សាររបស់អ្នកនាងLove Riyaអស់រយៈពេលជាង១ឆ្នាំ តែមានឈ្មោះត្រឹមជាសង្សារប៉ុណ្ណោះ ហើយចំណងស្នេហ៍នេះ ក៏ត្រូវបានកា.ត់ផ្ដា.ច់ ដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នានោះ។
ក្រោយបែ.កគ្នាមិនទាន់បានប៉ុន្មានផង អ្នកនាងLove Riya ក៏បានទំនាក់ទំនងជាមួយលោកប៉ូ.លិសរូបសង្ហា ហេង គីមហៀង ហៅជា បានមួយរយៈ ក៏ស្រឡាញ់គ្នា យល់ចិត្តយល់ថ្លើម ឈានដល់ដឹកនាំគ្នារៀបការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
បន្ទាប់ពីរៀបការឃើញថា អ្នកនាងLove Riya និងលោកប៉ូ.លិសរូបសង្ហា តែងតែបង្ហាញភាពផ្អែម.ល្ហែមជាមួយគ្នា យ៉ាងមានសុភមង្គល ទើបតែថ្មីៗនេះ ពួកគេមានរឿងជាមួយគ្នាតិច.តួច ដោយ.សារតែរឿងផឹ.ក.ស៊ីនោះ។ តែលោកប៉ូលិ.សរូបនេះ បានសន្យាឈ.ប់ផឹ.កទៀតហើយ ដើម្បីកុំឲ្យភរិយាលំបាកចិត្ត។
ងាកមកលោក ដែន សូនី ក្រោយបែ.កពីអ្នកនាងLove Riyaនោះ ក៏រកឃើញអ្នកស្អំបេះ.ដូងផងដែរ ហើយចុងក្រោយនេះ ឃើញបង្ហាញភាពស្និទ្ធ.ស្នាលជាមួយគ្នា ថែមអះអាងក្ដែងៗថា លោកនឹងចុះអ៊ីតា.ស៊ីវិលជាមួយគ្នា ពេលណាសន្សំលុយការបាន លោកនឹងការហើយ តែអំឡុងពេលនេះ អត់ទាន់នោះទេ នៅមើលចិត្តគ្នាសិន។
ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើថា មនុស្សប្រុសយើងត្រូវចាំ បើសិនជាយើងស្រឡាញ់ប្រពន្ធអ្នកមានក៏ពិបាក គេថាយើងបោ..កគេ ចូលមកជីវិតគេ ដើម្បីចង់បោ..កគេ, បើសិនជាខាងស្រីអត់ ខាងប្រុសមាន លក្ខណៈថា អត់សូវអីទេ។ តែបើថា ខាងប្រុសអត់ហើយ ខាងស្រីមានហើយចាំតែមើលទៅបងប្អូន ទី១ អត់មានសេចក្ដីសុខ ទី២ គេអត់ឲ្យតម្លៃយើងជាប្ដី។
លោកបន្តថា ប្ដីជាធម្មតា ឲ្យតែរកស៊ីចាញ់ប្រពន្ធហើយ អ្នកណាក៏ដូចអ្នកណាដែរ ១០នាក់ មាន២ ៣ហើយ ដែលអត់ឲ្យតម្លៃប្ដី។ អញ្ចឹងប្រុសៗគ្នាយើង ត្រូវតែតស៊ូ ធ្វើម៉េចមានមុខរបរច្បាស់លាស់ ហើយកុំ.ទៅចង់បានរបស់គេ។
លោកសង្ងត់ធ្ងន់ថា សម្រាប់ខ្លួនអត់ ដែលចង់បានរបស់អ្នកណាទេ សូម្បីតែពីមុន ,សង្សារមុន ទិញតាំងពីចិញ្ចៀន ទិញតាំងពីក្រវិល ទិញមួយសិតឲ្យគេ ទាំងទូរសព្ទទៀត ហើយពេលគេឈ្លោះគ្នាជាមួយលោក គេផ្ញើតាមពួកម៉ាកគេមកឲ្យលោកវិញ លោកថា លោកមិនយកនោះទេ។ អ្វី ដែលលោកឲ្យហើយ មិនយកវិញនោះទេ។
លោកបន្តទៀតថា មនុស្សប្រុស ដែលចង់បានរបស់មនុស្សស្រី ជាមនុស្សប្រុសអន់ អត់មានសមត្ថភាពទិញខ្លួនឯងទិញ។ លោកថា ទោះរាល់ថ្ងៃរបស់ប្រើប្រាស់ លោកបង់រំ.លស់មែន តែលោកមានសមត្ថភាព ទិញរបស់ណា ដែលផ្ទាល់ខ្លួនឯង របស់ណាជារបស់ខ្លួនឯងជាពិតប្រាកដ។
គួរបញ្ជាក់ថា ក្រោយពីចែកផ្លូវជាមួយអ្នកនាងLove Riyaភ្លាមៗ កាលពីអំឡុងខែតុលា ឆ្នាំ២០២១នោះ, លោក ដែន សូនី បាន ដាច់ចិត្តឡាយវីដេអូ និយាយទាំងអារម្មណ៍ខឹងសម្បាថា ទោះអ្នកឯងមានលុយប៉ុណ្ណាក៏ដោយ រស់នៅ ដែលមិនឲ្យតម្លៃគេ គ្មានអ្នកណានៅ.ក្បែរបានទេ។
លោក បានបន្ត ដោយលើកជាសំណួរថា សួរថា ខ្លួនរស់នៅរាល់ថ្ងៃ រង់ចាំអីគេ ចង់បានលុយគេ ចង់បានផ្ទះគេ ចង់បានវិឡារគេ ឬចង់បានឡានគេ? អត់ទេ ខ្លួនស្រឡាញ់ចិត្ត និងចិត្ត អត់បានសម្លឹងឃើញអីរបស់គេទេ ហើយខ្លួនក៏មិនដែលចង់បានស្អីរបស់គេមកដែរ ទ្រព្យសម្បត្តិខ្លួនមានទាំងអស់ ឡានម៉ូតូផ្ទះ គឺខ្លួនមានមុនហើយហើយ»។
ក្រោយពីលោក ដែន សូនី និយាយបែបនេះរួចមក ស្រាប់តែកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អ្នកនាងLove Riya ឡាយវីដេអូ ឆ្លើយតបទាំងទឹកភ្នែកថា ខ្លួនខុស ដែលខ្លួនយកមនុស្សនោះមកក្បែរ និយាយអ្វី ក៏មិនដែលពិត.ប្រាកដដែរ ធ្វើជាមនុស្សប្រុសគ្មានទំ.នួលខុ.សត្រូវ ស្រឡាញ់គេ តាមគេតត្រុ.ក ខ្លួនឯងគ្មានទំ.នួលខុសត្រូវ សូម្បីក្មេង២៧, ២៨ឆ្នាំ ក៏គេមានលទ្ធ.ភាពចិញ្ចឹមប្រពន្ធកូនដែរ។
Love Riya បានបន្ត ដោយលើកជាសំណួរទៅកាន់លោកដែន សូនី ថា តាំងពីស្គាល់ខ្លួនមក មានទំនួ.លខុ.សត្រូវកន្លែងណា? ពេលជួបរឿងបរា.ជ័យ មានតែអ្នកនាងជាអ្នករ៉ា.ប់រងរហូត សូម្បីតែមួយរយៈចុងក្រោយ លក់ខោអាវខាត អត់មានលុយឲ្យគេ គេទារលុយ ក៏មករកលុយខ្លួនដែរ។
អ្នកនាង បន្តថា អំមិញនេះ ខ្លួនឡាយលក់ឡេ ខ្លួនអត់ដឹងអីទេ បើគេផុសថាបែកគ្នាក៏បែកទៅ មិនបាច់និយាយអីទេ ខ្មា.សហ្វេន គេជេរច្រើនណាស់។ អ្នកនាងថា មិនអីទេ កិត្តិយសយើងអាចស្ដារវិញបាន មនុស្សអា.ក្រក់ ឬល្អ គង់តែទេវតាមើលឃើញទេ។ អ្នកនាងបន្តថា ខ្លួនចង់និយាយតែមួយម៉ាត់ទេ ប្ដីមានក្រ ខ្លួនមិនគិតទេ តែអ្វីដែលខ្លួនគិត យកម្នាក់ហ្នឹងទៅ អាចមានសុ.វត្ថិភាពអត់ ឬក៏ជាមនុស្សប្រុស ដែលមិនគិតកូន គិតប្រពន្ធ។
អ្នកនាង បានបន្តទាំងទឹកភ្នែកទៀតថា ចូលមកជីវិតខ្លួនកុហករហូត ធ្វើមកស្រឡាញ់កូនអ្នកនាងធ្វើអី ស្រឡាញ់កូនខ្លួនឯងទៅ បើយើងមនុស្សល្អពិតប្រាកដកុំស្រឡាញ់កូនគេ ស្រឡាញ់កូនខ្លួនឯងទៅ។ ជុំវិញរឿងនេះ លោក ដែន សូនី ក៏បានឡាយវីដេអូ តបវិញ ដោយបដិសេធនូវការចោ,ទប្រ.កាន់របស់អ្នកនាងLove Riyaខាងលើនេះ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖