លោកអ្នក បានជ្រាបរួចមកហើយថា លោក ដែន សូនី ធ្លាប់ជាសង្សាររបស់អ្នកនាងLove Riyaអស់រយៈពេលជាង១ឆ្នាំឯណោះ តែមានឈ្មោះត្រឹមជាសង្សារប៉ុណ្ណោះ ហើយចំណងស្នេហ៍នេះ ក៏ត្រូវបានកាត់ផ្ដាច់ ដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នានោះ។
ក្រោយបែកគ្នាមិនទាន់បានប៉ុន្មានផង អ្នកនាងLove Riya ក៏បានទំនាក់ទំនងជាមួយលោកប៉ូលិសរូបសង្ហា ហេង គីមហៀង ហៅជា បានមួយរយៈ ក៏ស្រឡាញ់គ្នា យល់ចិត្តយល់ថ្លើម ឈានដល់ដឹកនាំគ្នារៀបការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
បន្ទាប់ណៅរៀបការឃើញថា អ្នកនាងLove Riya និងលោកប៉ូលិសរូបសង្ហា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា យ៉ាងមានសុភមង្គល ទើបតែថ្មីៗនេះ ពួកគេមានរឿងជាមួយគ្នាតិចតួច ដោយសារតែរឿងផឹកស៊ីនោះ។ តែលោកប៉ូលិសរូបនេះ បានសន្យាឈប់ផឹកទៀតហើយ ដើម្បីកុំឲ្យភរិយាលំបាកចិត្ត។
ងាកមកលោក ដែន សូនី ក្រោយបែកពីអ្នកនាងLove Riyaនោះ ក៏រកឃើញអ្នកស្អំបេះដូងផងដែរ ហើយចុងក្រោយនេះ ឃើញបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា ថែមអះអាងក្ដែងៗថា លោកនឹងចុះអ៊ីតាស៊ីវិលជាមួយគ្នា ពេលណាសន្សំលុយការបាន លោកនឹងការហើយ តែអំឡុងពេលនេះ អត់ទាន់នោះទេ នៅមើលចិត្តគ្នាសិន។
ក្រៅពីការអះអាងនៅក្នុងការឡាយនោះ ងាកមកមើលសកម្មភាពនៅលើផេករបស់លោកវិញ លោកតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូសង្សាររបស់ខ្លួន តាមរយៈការបង្ហោះរូបថត និងវីដេអូ ផងដែរ។
ចំពោះវីដេអូ ដែលលោកបង្ហោះ កាលពីពេលថ្មីៗនេះវិញ ឃើញថា ផ្អែមល្ហែមមិនចាញ់អតីតសង្សារខ្លួន គឺអ្នកនាងLove Riyaនោះឡើយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖