បច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាង Love Riya មានសំឡេងស្អកៗ ហើយពេលច្រៀងក៏មិនសូវជាពីរោះខ្លាំងប៉ុន្មាននោះដែរ តែបើងាកមើលមើលទឹកដបសំឡេងរបស់នាងកាលពីមុនវិញ បានដឹងថា មិនដូចពេលនេះឡើយ។
ជាក់ស្ដែងវីដេអូអ្នកនាងច្រៀងខារ៉ាអូខេ ត្រូវបានគេយកមកបង្ហោះក្នុងបណ្ដាញសង្គមយូធូប កាលពីចុងឆ្នាំ២០១៨នោះ ឃើញថា អ្នកនាងច្រៀងបានពីរោះខ្លាំងណាស់ រហូតអ្នកគាំទ្រ ភ្ញាក់ផ្អើលលាន់មាត់សរសើរស្ទើរគ្រប់គ្នា។
ក្នុងនោះ អ្នកគាំទ្រ ដែលទើបនឹងបានចូលមើលវីដេអូចម្រៀងនេះ ក៏បានធ្វើការប្រៀបធៀបសំឡេងអ្នកនាងនៅពេលនេះ ជាមួយនឹងពេលពីមុនផងដែរ។ វីដេអូ មួយនេះ ត្រូវបានគេយកមកបង្ហោះនៅក្នុងបណ្ដាញសង្គមទីកតុកនាឆ្នាំ២០២២នេះ បង្កការចាប់អារម្មណ៍ជាថ្មី។
ដោយឃើញច្រៀងពីរោះនោះ អ្នកគាំទ្រ លើកឡើងថា «កាលនឹងសំឡេងគាត់ពីរោះស្រួយតែឥឡូវគាត់ស្រែកលក់ឡេពេកស្អកអស់ខូចសំឡេងអស់ »។ «ចែច្រៀងពីរោះមែនតើទោះឥឡូវគាត់ស្អក»។ «សំខាន់ ច្រៀងតាម ចង់ ២០ដង តែនៅតែមិនចាំ មិនសរសើរមិនបាន (ពីរោះណាស់)»។,
«idolពីមុនពីរោះណាស់តែឥលូវហេតុអីសំឡេងidolខ្ញុំស្អក»។ «សំឡេងបងរីយ៉ាឥឡូវពីមុនខុសគ្នាឆ្ងាយគ្នាណាស់ ការបើចង់ធ្វើជាអ្នកចម្រៀងទាមទារការថែរក្សាសំឡេងអោយស្ថិតស្ថេរគឺជារឿងសំខាន់ណាស់ »។ «ស្អាតដូចទេពអប្សរហើយច្រៀងពីរោះណាស់បងមិនសរសើរមិនបាន»។
ទោះយ៉ាងណា កាលពីកណ្ដាលអធ្រាត្រថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាងLove Riya បានបង្ហើរសំនៀង នូវបទបុរាណវិញម្ដងផ្អើលទាំងយប់ ហើយឃើញថា សំឡេងរបស់នាងនៅតែពីរោះដដែល បើទោះបច្ចុប្បន្ន នាងខំស្រែកលក់ឡេ សំឡេងឡើងស្អកក៏ដោយ។
ចំពោះអ្នកគាំទ្រវិញ ក្រោយពីបានស្ដាប់អ្នកនាងLove Riyaច្រៀងហើយ ពួកគេមានការចាប់អារម្មណ៍ខ្លាំងណាស់ ក៏លាន់មាត់សរសើរស្រដៀងៗពីមុនថា «ពីរោះណាស់ចែយ៉ា, ពីរោះណាស់បងស្រី, រំភើបជំនួសហើយបងស្រីសម្លាញ់»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមស្ដាប់ការច្រៀងរបស់Love Riyaខាងក្រោមនេះ ៖