គេនៅចាំបានថា អ្នកលក់ឡេដ៏ល្បី អ្នកនាង Love Riya បានរៀបការជាមួយបុរសសង្ហាខ្មែរឥស្លាម លោក ហេន ឌ្រី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ និង បានផ្ដិតមេដៃលែ..ងលះគ្នា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីរស់នៅមិនចុះសម្រុងគ្នានោះ។
ក្នុងការរស់នៅជាមួយគ្នានោះ ពួកគេបានបន្សល់ទុកកូនស្រីម្នាក់ជាដំណក់ឈា.មរួមគ្នា ឈ្មោះ សារី រ៉ូហ្សាណា ហៅទែនទែន កើតដោយវះ.កាត់ នៅវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ គិតមកដល់ពេលនេះមានអាយុ២ឆ្នាំហើយ។ បច្ចុប្បន្ន ទែនទែន កំពុងតែរស់នៅយ៉ាងមានភាពកក់ក្ដៅជាមួយអ្នកនាងLove Riya។
ក្រោយលែង.លះជាមួយលោកហេន ឌ្រី, អ្នកនាងLove Riyaចាប់ផ្ដើមសាងទំនាក់ទំនងជាមួយលោក ដែន សូនី បានរយៈពេលជាង១ឆ្នាំ ចំណងស្នេហ៍នេះ ត្រូវបានបញ្ចប់ បើទោះ កន្លងមក ពួកគេ ធ្លាប់ថតPre-Weddingស្ទើរតែនឹងចូលរោងការជាមួយគ្នាក៏ដោយចុះ។
បន្ទាប់ពីផ្ដាច់ទំនាក់ទំនងស្នេហាជាមួយលោក ដែន សូនី អ្នកនាង Love Riya ក៏បានរកឃើញអ្នកស្អំបេះដូងថ្មីឈ្មោះ ហេង គីមហៀង ហៅជា ដោយស្គាល់គ្នាបានមួយរយៈ ពួកគេយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ ក៏បានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
ទោះយ៉ាងណា នៅមុនពេលរៀបការនោះ មានគេរិះគន់រឿងLove Riyaប្ដីច្រើន ហើយនាងក៏ឆ្លើយតបទៅវិញថា ខ្លួនចង់ប្ដីប៉ុន្មានជារឿងរបស់ខ្លួន ហើយអត់មានសុំបាយ សុំអង្ករអ្នកណាហូបទេ ហើយបើបងប្អូនណាប្ដីធ្វើបាបហើយនៅតែយកទៅ យកទៅ អ្នកឯង១០ឆ្នាំ មានប៉ុន្មានដង នៅដេកឱបទុក្ខទៅមួយជីវិតហ្នឹងទៅ អត់ហ៊ានលែងប្ដីខ្លាចគេថាមេម៉ាយមែន? ខ្លាចគេថាប្ដូរប្រុសមែន?
Love Riyaបន្តថា សម័យនេះ សម័យអីហើយ ហើយ១០ឆ្នាំមានប៉ុន្មានដង, ខ្លួនឱបអ្នកឯងមានក្ដីសុខតែ៣ថ្ងៃ ក៏ខ្លួនយកដែរ ការហើយ៣ថ្ងៃលែងគ្នាក៏សុខចិត្តដែរ ហេតុអីសុខចិត្តអង្គុយដេកយំម្នាក់ឯងនៅក្នុងបន្ទប់ ដោយសារតែប្ដី ដែលមានចរិតអន់ ហេតុអ្វីត្រូវធ្វើចឹង? ហេតុអ្វីស្រីៗគ្នាយើងគ្មានភាពក្លាហាន ក្នុងការជ្រើសរើសអ្វី ដែលជាក្ដីសុខខ្លួនឯង?
Love Riyaបន្ត ដោយលើកជាសំណួរទៀតថា ហេតុអ្វី ក្លាយជាមនុស្ស ដែលខ្លាចគេនិយាយថា ខ្លួនឯងដូរប្ដី ហេតុអីសុខចិត្តឱបមនុស្សប្រុស ដែលគ្មានទទួលខុសត្រូវ? ហេតុអ្វីត្រូវឱបមនុស្សស្រី ដែលមានស្រី? ហេតុអ្វី ត្រូវឱប មនុស្សប្រុស ដែលក្បត់យើង?។
ការនិយាយរបស់Love Riyaនាពេលនោះ ទទួលបានការគាំទ្រយ៉ាងច្រើន ហើយនៅពេលថ្មីៗនេះ ក្រោយពីពួកគេរៀបការ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនោះ ស្រាប់តែលោកប៉ូលិសរូបសង្ហា ទៅជាប្រមឹកស្រា ធ្វើឲ្យអ្នកលក់ឡេដ៏ល្បីរូបនេះក្ដៅក្រហាយចង់នៅមេម៉ាយម្ដងទៀត។
ចំពោះលោកប៉ូលិសរូបសង្ហាជាស្វាមីអ្នកនាងLove Riya ដោយឃើញភរិយាខឹងបែបនេះ ក៏តាមលួងលោម ហើយប្រកាសក្ដែងៗតាមគណនីហ្វេសប៊ុករបស់ខ្លួនថា «សុំទោសទុកជាមុនផងណាបងប្អូន ចាប់ពីថ្ងៃនេះទៅ គឺខ្ញុំឈប់ផឹកហើយ»។
បន្ថែមលើនេះ លោកប៉ូលិស ក៏បានតាមលួងលោមភរិយារបស់ខ្លួនក្នុងឡាយ និងសុំទោសទៀតផង។ តែជាការឆ្លើយតបLove Riyaបានបញ្ជាក់ថា មិនបាច់មកសុំទោសទេ ខ្លួនមិនលើកលែងទោសឲ្យទេ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖