ចែកគ្នាដឹង​!ឃើញ​គេ​ទម្ងន់​កូនស្រីគេ​ស្អាតៗ​,ស្ត្រី​ម្នាក់មាន​ទម្ងន់​ដែរស្រាប់តែ​ជួប​រឿង​មិន​នឹកស្មាន​ដល់….​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​សង្កេតមើល​ទៅលើ​ស្ត្រី​ជា​ម្ដាយ​ផ្សេងទៀត ដែលមាន​ទម្ងន់​កូនស្រី ឃើញថា គេ​ស្អាតៗ ក៏​ចង់បាន​កូនស្រី​ដែរ ដល់ពេល​មាន​ដូច​បំណង​ហើយ​នោះ បែរជា​ជួប​រឿង​មិន​នឹកស្មាន​ដល់​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់ខ្លួន​ជាច្រើន​សន្លឹក ពេល​មាន​ទម្ងន់ ស្ត្រី​ជា​ម្ដាយ​មួយរូប​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កូន ក្ដាម​» បាន​រៀបរាប់ថា «​ឃើញ​គ្រប់គ្នា​គេ​ទម្ងន់​កូនស្រី​គេ​ស្អាតៗ​ណាស់ ឃើញ​ហើយ​ចង់តែ​ទម្ងន់​ដែរ តែ​គ្រប់យ៉ាង​មិនបាន​ដូច​ការរំពឹងទុក​នោះទេ ធាតុពិត​សឹងតែ​មិន​ហ៊ាន​ឆ្លុះកញ្ចក់ អាក្រក់​រក​លេខ​ដាក់​គ្មាន អ្នកណា​ឃើញ​ក៏​គេ​ស្រែក​ដែរ មុន​ឡើង​ពេញ​ខ្នង ក្អែល​ឡើង​ពេញ​ខ្លួន ក្លៀក​ខ្មៅ​ឡើង​ក្រិន​ដូច​មនុស្ស​មិនដែល​ស្គាល់​ជាតិ​ទឹក​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រមុះ​រីក សក់​ឡើង​ស្កូវ ជើង​ធ្លាប់​ពាក់​លេខ​37​ហើម​ដល់​ពាក់​លេខ​41 សំណាងតិច​ដែរ មិន​បែក​សង្វារ​ពោះ ហើយ​និយាយ​ពី​ខ្ជិល​នោះ​ខ្ជិល​ស្អី​ក៏​មិន​ចង់​ធ្វើ​ចង់តែ​គេង ហេតុ​អី​កំណើត​កូនស្រី​ខ្ញុំ​មិន​ដូច​កូនស្រី​គេ ផុស​នេះ​ទុកជា​អនុស្សាវរីយ៍​ថា​ខ្លួនឯង​លះបង់​ខ្លាំង​កម្រិតណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ បានធ្វើ​ឲ្យ​ស្ត្រីៗ​ជាច្រើន ទប់ចិត្ត​មិនជា​ប់​នោះទេ ចូលទៅ​បញ្ចេញមតិ​ព្រោងព្រាត ក្នុងនោះ ពួកគេ លើកឡើងថា «​ខ្ញុំ​វិញ​កូនប្រុស​ខ្លាំង​ជាង​នឹង​ទៀត​បង​, ទម្ងន់​កូនស្រី ម្តាយ​កាន់តែ​អាក្រក់ កូន​កាន់តែ​ស្អាត ចាស់ៗ​ថា​ម៉ែ​ឲ្យ​សម្រស់​ទៅ​កូន​, ដោយ​កូន​ទេ​ តែ​កើតមក​ដឹង​តែ​ស្អាត​ហើយ​ចាំ​មើល​ទៅ​ម៉ាក់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ខ្ញុំ​កាល​ទម្ងន់​ចឹ​ង​ឥឡូវ ដូចដើម​វិញ​ហើយ​ទាំង​គីឡូ បាត់​ក្អែល​ខ្មៅ​កាន់​អស់ហើយ កាល​គ្រប់​ខែ​៧២kg អី​ឡូ​វ 48kg, កាល​កូន​ខ្ញុំ​អត់​ប្រែ​ចឹង​ទេ​ គ្រាន់តែ​ក្លៀក​រាង​ខ្មៅ​ជាង​មុន​ ក្រៅពី​នឹង​ដូច​អត់​អី​ទេ ប្រហែល​តាម​កំណើត​កូន​ហើយ​, ខ្ញុំ​ក៏​ដូច​បង​ ដែរ ​បើ​មុខ​ឡើង​មុន​ផង​ខ្មៅ​រោល​ម៉​ង​, ខ្ញុំ​ទម្ងន់​កូនស្រី​ដែរ ច្រមុះ​រីក ចេញ​មុន​មុខ​នឹង​ខ្នង​ពេញ ខ្ជិល​មិន​ចង់​ធ្វើ​អី​ទេ ចង់តែ​ដេក ហើយ​ក្អួត​រហូត បន្ត​​ទៅ​មុខ​ទៀត​មិន​ដឹង​ដល់​បែប​ណា​ទេ តែ​ក៏​ស៊ូៗ​ឥលូវ​ទម្ងន់​ជិត​៤​ខែហើយ​…»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment