លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយលែងលះជាមួយស្វាមីនោះ កាលពីពេលថ្មីៗកន្លងទៅនេះ Tynin ទើបតែបញ្ជាក់រឿងបេះដូងខ្លួនរងា ហើយពេលឡាយលក់ផលិតផលស្រាប់តែមានអ្នកសុំញ៉ែ។
ឆ្លើយតបនឹងការសុំនេះ Tynin បានបញ្ជាក់ថា មិនបាច់ញ៉ែទេ គ្មាន៣លានមិនបាច់ញ៉ែទេ មនុស្សប្រុសគ្មាន៣លាន ខ្លួនអត់និយាយរកទេ។ មនុស្សប្រុសភាគច្រើន គឺមនុស្សប្រុសអត់កើតម៉ង បានតែដំបូងទេ។
Tynin បន្តទៀតថា អញ្ចឹងបើជ្រុលយកមក គេអត់លុយហើយ គេធ្វើបាបដដែល យកប្រុសអ្នកមានវិញស្រួលខ្លួន, សុខចិត្តយកលុយមកជួតទឹកភ្នែក, ខ្លួនមិនយកទេ ខ្លួនយកហើយៗ អាអត់លុយនោះ យកមក ធ្វើបាបខ្លួនចង់ងាប់នោះ មានលុយក៏ធ្វើបាប អត់លុយក៏ធ្វើបាប យកអាមានលុយមកស្រួលជាង។
ក្រោយពីTyninលើកឡើងបែបនេះ ធ្វើឲ្យប្រុសមួយចំនួនកើតទុក្ខមិនសុខចិត្តធ្វើការរិះគន់ឥតសំចៃ ហើយឆ្លើយតបនឹងការរិះគន់នេះ Tynin បានបង្ហោះសារនៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដោយប្រតិកម្មខ្លាំងៗថា «កុំនិយាយថា “មាន3លានក៏មិនយកអ..ញដែរ”អ..ញសួរវិញ? ហើយបើមាន3លានហើយ សួរថាអ..ញយកហ្អែ..ងអត់? ហើយមួយជីវិតនឹង មុខនឹង ចរិតចឹង នៅអត់ប្រយោជន៍ចឹង រកបាន3លានអត់អត់?
អោយដឹងគេនិយាយលេងសើច ឬនិយាយមែនអត់ផង.កុំព្រូ.សដូចឆ្កែពេកមើល…ហើយក៏មិនបានសំដៅទៅលើប្រុសទាំងអស់ដែរ សំដៅទៅលើតែពួកអាប្រុសមិនល្អមួយចំនួនតែប៉ុណ្ណោះ .អាខ្លះវិញ”មុខចឹងសោះ3លានដែរ”
ទៅអ..ញជូនពរអោយរកប្រពន្ធបានស្អាតជាងអ..ញ សមត្ថភាពខ្លាំងជាងអ..ញ ហើយមើលថែកូនស្រីគេអោយល្អផងហើយពួកអ្នកអាអ្នកកា.ត់វីដេអូអញទៅនឹងផង ថ្ងៃក្រោយយកអោយពេញៗមក កុំកា.ត់តែពាក់កណ្ដាល គេស្ដាប់មិនចប់ចុងចប់ដើម អោយគេមកដៀលអញនឹង . អោយដឹងផងថា អញយក3លាននឹង បានអីទៅវិញខ្លះ គេមានកញ្ចប់ full package គេតាស
សុទ្ធតែអ..ញនឹងមុខលុយ នែ តាំងពីដើម មកអត់ដែលតោងប្រុសអ្នកមាន ឬយកតែប្រុសអ្នកមានទេ . ទិញផ្ទះ ទិញឡានមាសពេជ្រសមត្ថភាពខ្លួនឯងសុទ្ធសាធ.. សំខាន់យកអាអ្នកអត់មានលុយមក គិតថា គេនឹងស្មោះស្នេហ៍ដែរ តែអាណាទៅដឹង ថាមនុស្សប្រុសមិនសំដៅលើមានក្រទេ ទោះមានលុយ ឬអត់លុយក៏ដោយ… តែចរិតម៉េចគឺចឹងហើយ ទាន់?»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖