កន្លងមកប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយ អំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងពិធីការិនីស្រស់ឆើតឆាយកញ្ញា ហ៊ិន ចាន់និរ័ត្ន និងតារាចម្រៀង Original លោក ចេន ។
ពួកគេតែងតែបង្ហាញរូបភាពល្អុកល្អិនដូចជាគូស្នេហ៍នៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ប៉ុន្តែក៏មិនមាននរណាដឹងថា ជាទំនាក់ទំនងបែបណានោះឡើយ ។ ប៉ុន្តែមួយរយៈក្រោយមកទំនាក់ទំនងអ្នកទាំងពីរក៏ហាក់ស្ងប់ស្ងាត់ទៅវិញ ខណៈដែលគេសង្កេតឃើញកញ្ញា ហ៊ិន ចាន់និរ័ត្ន ងាកមកស្និតស្នាលជាមួយតារាប្រុសលោក សេង មង្គល ម្ដង ។
បើទោះជាយ៉ាងណាពេលនេះ ចេន ក៏បានរកឃើញនារីម្នាក់ដែលច្បាស់លាស់ និងជាគូអនាគតហើយ ដោយម្សិលមិញនេះ ចេន និងគូស្នេហ៍ បានសម្រេចដឹកដៃគ្នាភ្ជាប់ពាក្យមានចាស់ទុំដឹងលឺ ។
គួររំលឹកថា នៅថ្ងៃទី០៧ ខែមករាម្សិលមិញនេះ តារាចម្រៀងOriginalលោក ចេន ជាមួយនឹងគូស្នេហ៍វ័យក្មេងបានដឹងដៃគ្នាភ្ជាប់ពាក្យភ្ជាប់និស្ស័យជាអនាគតភរិយាស្វាមី បន្ទាប់ពីបានមើលចិត្តគ្នាអស់រយៈពេលជាង៥ខែ ។ យ៉ាងណានៅមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ថា ចេន និងគូដណ្ដឹងនឹងដឹកដៃគ្នាចូលរោងការនៅពេលឡើយ ខណៈដែលតារាញូស៍ក៏មិនអាចទំនាក់ទំនងបាន ៕
ប្រភពពីតារាញូស៍