ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង សមាជិកក្រុម Nevermind លោក ចេន បានបញ្ជាក់ប្រាប់មហាជន ជាពិសេសហ្វេនៗទាំងអស់ឱ្យបានជ្រាបថា លោក និងគ្រូស្នេហ៍នឹងភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃ០៧ មករា ឆ្នាំ២០២២ខាងមុខនេះផងដែរ។
ដោយឡែក ក្នុងថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ លោក ចេន និងគូស្នេហ៍ បានសម្រេចភ្ជាប់ពាក្យនឹងគ្នាហើយ ដោយអ្នកទាំងពីរបានរៀបចំខ្លួនបានយ៉ាងសមសួន និងស្រស់បស់ខ្លាំងណាស់ ព្រមទាំងមានសាច់ញាតិ្តទាំងសងខាងមកចូលរួមអបអរ នៅក្នុងពិធីភ្ជាប់ពាក្យខ្នាតតូចបែបគ្រួសារនេះផងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រក៏បានជូនពរជ័យដល់អ្នកទាំងពីរ ស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕



