តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត ដែលជាអ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្បៈកម្សាន្ត ច្បាស់ណាស់ពិតជាបានជ្រាបអំពីដំណឹង
ដ៏រីករាយរបស់ តារាចម្រៀងដែលជាម្ចាស់ពានរង្ចាន់ Cambodia Got talent លោក យឿន ពិសី និងភរិយា ដោយអ្នកទាំងពីរទទួលបានកូនប្រុសដ៏ស្រស់ស្អាតមួយរូប ក្រោយពេលភរិយារបស់លោកសម្រាកកូនប្រកបដោយសុវត្ថិភាព។
យ៉ាងណាមិញ ក្រោយពេលសម្រាលកូនបានមួយរយ: ស្រាប់តែភរិយាលោកយឿន ពិសី បានសាងភាពភ្ញាក់ផ្អើលដល់មហាជន ដោយអ្នកនាងបានបង្ហោះសារ រៀបរាប់រឿងរ៉ាវក្នុងចិត្តយ៉ាងដូច្នេះថា÷
ខ្វះមួយណាក៏មិនបានដែល (ជីវិត=ប្រៃល្វីងជូរចត់ផ្អែមត្រជាក់រាក់ជ្រៅយំសើច សប្បាយកើតទុកមានគ្រប់រស់ជាតិ នេះហើយគឺជាជីវិតពិតរបស់ខ្ញុំផ្ទាល់តាម៉ង) – ភរិយាលោក យឿន ពិសី
សូមរំលឹកផងដែល ទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្ហែម រវាងលោក យឿន ពិសី និងភរិយា កើតចេញពីទំនាក់ហ្វេន និងអាយដល ដែលអ្នកទាំងពីរធ្លាប់បានទម្លាយប្រាប់ក្នុងកំឡុងពេលរៀបពិធីមង្គលការ កាលពីពេលកន្លងទៅ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖