កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនសម្រស់ធម្មជាតិរបស់ស្រីអូន បានធ្វើពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ, ជំនួបតារា Coosea ,តែងតាំងទូតសុឆន្ទៈជាច្រើនរូប និងបើកបង្ហាញផលិតផលថ្មីរបស់ខ្លួនផងដែរ។
អ្នកសិល្បៈជាង២០នាក់ ត្រូវបានតែងតាំងជាទូតឆន្ទៈរបស់ Coosea ក្នុងនោះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាទូតឆន្ទៈតំណាងឲ្យផលិតផល Coosea Crystal Young ខណៈ សុគន្ធ និសា ជាទូតសុឆន្ទៈ Coosea Supper G។
ក្រោយពីធ្វើពិធីនេះរួចមក ប្ដីរបស់ស្រីអូន បានបង្ហោះរូបថត១សន្លឹកជាមួយ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ហើយពោលពាក្យថា «សូមស្វាគមអាយដល ឱក សុគន្ធកញ្ញា មកកាន់សម្រស់ធម្មជាតិ»។ ចំណែក ស្រីអូន បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយ ឧក សុគន្ធកញ្ញាផងដែរ ហើយបង្ហាញអារម្មណ៍ថា «អរគុណបងស្រី ឱក សុគន្ធកញ្ញា អរគុណដែលបងយល់ពីអូនគ្រប់យ៉ាង»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «ចែនោះ គាត់ខំចាប់តារាអោយដូចបងដែរ តែស្រឡាញ់បងពេញបេះដូង, គ្រួសារសម្រស់ធម្មជាតិស្អាតទាំងកាយនិងបេះដូង, មិនសរសើរអាយដលខ្លួនឯងបង្អាប់អ្នកដទៃទេ ក៏ប៉ុន្តែពេលខ្ញុំមើលបងកញ្ញាពេលណាមានអារម្មណ៍ថា គាត់ថ្លៃថ្នូរណាស់ ទាំងសំដី កាយវិការ សម្លៀកបំពាក់ សព្វគ្រប់តែម្តង,
Wow ទាក់ទាញ Idols បានទៀត សាហាវ សំខាន់សុទ្ធតែកំពូល តារាស្រុកខ្មែរម៉ង, ស្រលាញ់អាយដលទាំងពីរពេញបេះដូង, មេជាមនុស្សល្អបរិសុទ្ធតែងតែមានមនុស្សល្អនៅជុំវិញខ្លួន, និយាយត្រង់ក្រុមហ៊ុនចែស្រីអូនថ្លៃថ្នូរណាស់ សូម្បីតែកុងត្រាក៏បែបថ្លៃថ្នូរដែរ, ពិតជាស្រស់ស្អាតខ្លាំងណាស់ម្ចាស់ថ្លៃ»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖