ក្រោយពីធ្វើការបង្ហោះសារសុំទោសជនជាតិព្នងជាសាធារណៈក្រោយនិយាយប៉ះពាល់ដោយអចេតនានោះ, នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ លក់ផលិតផល ហើយក៏ឆ្លៀតនិយាយពីការជ្រើសរើសគូអនាគតផងដែរ។
អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឲ្យអ្នកណាគេស្រឡាញ់ខ្ញុំ ជាខ្ញុំ ខ្ញុំនិយាយត្រង់រស់ផ្គាប់គេពិបាកណាស់បងប្អូន រស់ផ្គាប់ចិត្តគេពិបាកណាស់ ចឹងបានថា ខ្ញុំឆ្អែតហើយ និយាយទៅឆ្អែតហើយ ហើយខ្ញុំក៏ចាស់ដែរឥឡូវ ប៉ុណ្ណឹងបានហើយ ព្រោះខ្ញុំដឹងថា អត់មានអ្នកណាគេស្រឡាញ់ខ្ញុំទៀតទេ»។
អ្នកស្រី បានសង្កត់ធ្ងន់ថា ចំណុចមួយទៀត ដែលពិបាកបំផុត គឺចំណុច ដែលខ្លួនមានខ្លាំង លំដាប់ប៉ុនខ្លួនពិបាករស់ប្ដីបន្តិច។ អ្នកស្រី លើកឧស្សាហ៍ថា បើប្រុសៗណាមកស្រឡាញ់ខ្លួន ឬក៏ជាស្នេហាពិតក៏ដោយ, អញ្ចឹងមហាជន ប្រាកដជាគិតថា បុរសម្នាក់នោះ ស្រឡាញ់ទ្រព្យខ្លួនមិនខាន។
អ្នកស្រី បានបញ្ជាក់ច្បាស់ៗថា អញ្ចឹងយើងពិបាកកន្លែងហ្នឹង ឥឡូវមានតែជ្រើសរើសយករស់នៅម្នាក់ឯងម៉ងទៅ សប្បាយចិត្តជាង។ ទន្ទឹមគ្នានេះ នៅពេលមាន អ្នកគាំទ្រម្នាក់ ជាមនុស្សស្រី ខំមិនថា ស្រឡាញ់ខ្លួននោះ, អ្នកស្រី បាននិយាយបែបលេងសើចថា ឥឡូវឈប់ស្រឡាញ់ប្រុសៗហើយ ស្រឡាញ់ស្រីៗម្ដង ស្រឡាញ់ស្រីៗវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានប្រកាស បើកបេះដូង ជ្រើសរើសអ្នកថ្មី ជាមួយនឹងលក្ខខណ្ឌមួយចំនួន តែរហូតមកដល់ពេលនេះ ហាក់មិនទាន់រើសបាននៅឡើយទេ។
ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសអ្នកថ្មីនោះ អ្នកស្រី បានបញ្ជាក់នៅក្នុងឡាយ កាលពីពេលថ្មីៗថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
ដោយឡែក នៅក្នុងការឡាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅពេលមានគេខំមិន ចង់ឃើញអ្នកស្រីការម្ដងទៀតនោះ, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ក៏បានបញ្ជាក់ដែរថា និយាយទៅការម្ដងហ្នឹងក៏អត់ប្រាប់ដែរ បងប្អូនទាំងអស់គ្នា បើសិនខ្លួនការម្ដងហ្នឹង គឺការស្ងាត់ៗ ដោយខ្លួនអត់ឲ្យអនាគតប្ដីរបស់ខ្លួនចេញនៅក្នុងប្រព័ន្ធអនឡាញទេ ដោយសារតែឈ្លោះគ្នាព្រោះតែរឿងហ្នឹង។
អ្នកស្រីបន្តថា មួយវិញទៀត បុរស ដែលខ្លួនស្រឡាញ់ ឬរៀបការជាមួយខ្លួននោះ ចាំបាច់ត្រូវតែគាត់អត់ចេះលេងហ្វេសប៊ុក អត់ចេះលេងទីកតុក ដោយមិនរវល់នឹងប្រព័ន្ធអស់ហ្នឹងតែម្ដង។ អញ្ចឹង បានខ្លួនទទួលយក ព្រោះមនុស្សស្រីមួយចំនួនឥឡូវពិបាក មនុស្សប្រុសមួយចំនួនក៏ពិបាកដែរ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖