ក្រមុំ​សុំខ្មាស! ក្រោយ​លែង​ប្ដី​, Tynin​ថា មេឃ​ក្តៅ តែ​បេះដូង​រងា​ ធ្វើ​ឲ្យ​ប្រុសៗ​ជ្រួលជ្រើម​ ក៏​និយាយ​ថា​…(មាន​វីដេអូ)

កាលពី​ចុងឆ្នាំ​២០២១ រឿងរ៉ាវ​របស់​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ Tynin​យំយែក​រឿង​ប្ដី​មាន​ស្រី​ថ្មី ដែល​គេ​និយម​ហៅថា ជា​ជន​ទី​៣​នោះ បាន​អង្រួន​បណ្ដាញ​សង្គម​ខ្លាំង​ណាស់ រហូត​ម្នាក់ៗ​លើក​យក​ធ្វើជា​ប្រធានបទ​ក្នុងការ​ជជែក​វែកញែក​ទៀតផង​។​

​ក្រោយពី​ឡាយ​យំយែក​រួចមក​, នាពេលនោះ ស្វាមី​របស់​អ្នកនាង ប្រើប្រាស់ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​«Darat Tiv» ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ​រឿងរ៉ាវ ដែល​បាន​កើតឡើង ផងដែរ​។ ដោយ​ឃើញបែបនេះ Tynin​កើតទុក្ខ​មិន​ខុស​ចិត្ត ក៏បាន​ឡាយ​បកស្រាយ​វិញ ដោយនៅ​ដើម​ឡាយ​នោះ នាង បាន​រៀបរាប់ថា ៖

«​សួស្ដី​អ្នក​ទាំងអស់គ្នា មុននឹង​នេះ ខ្ញុំ​ចង់​និយាយ​១​ម៉ាត់ ២​ម៉ាត់ ដោយសារតែ ខ្ញុំ​ខ្លាច​អ្នក​ទាំងអស់គ្នា និយាយថា ពេលដែល​ខ្ញុំ​នៅ​ជាមួយគ្នា ខ្ញុំ​សប្បាយ​អរ​តែ​២​នាក់ ដល់ពេល​ឈ្លោះ​គ្នា បែក​គ្នា ខ្ញុំ​យកមក​និយាយ​ជា​សាធារណៈ មិនមែន​ខ្ញុំ​យកមក​និយាយ​ជា​សាធារណៈ​ទេ ខ្ញុំ​ត្រូវការ ការពារ​កិត្តិយស​ខ្ញុំ​ដែរ ព្រោះ​គាត់​និយាយ​បង្កាច់បង្ខូច​ខ្ញុំ​អីចឹង ចឹ​ង​ខ្ញុំ​ត្រូវការពារ​កិត្តិយស​របស់ខ្ញុំ ខ្ញុំ​ត្រូវការ​បកស្រាយ​រឿង​ដែល​កើតឡើង​ដូចគ្នា​…»​។

​នៅក្នុង​ការ​ឡាយ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផងដែរ Tynin បាន បកស្រាយ​ពី​ដើមចម​ឈានទៅដល់​ការបែកបាក់​ជាមួយ​ស្វាមី ក្នុងនោះ​នាង បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រឿង​ប្ដី​មាន​ស្រី ពេល​នាង​កំពុង​កូនខ្ចី​ទៀតផង​។ ទោះយ៉ាងណា នាង បាន​អស់ចិត្ត​ជាមួយ​ស្វាមី​ទៅហើយ ហើយ​អ្វីៗ​ក៏​ឈានដល់​ផ្លូវបំបែក​រួចទៅហើយ​។​

​បន្ថែម​លើ​នេះ Tynin​ក៏​ធ្លាប់​ដាស់តឿន​សតិ​បុរស​គ្រប់រូប​ថា «​នៅពេល​នាង​ជា​កម្មសិទ្ធិ​របស់​អ្នក តែ​អ្នក​បែរជា​សម្លឹងមើល​អ្ន​ក​ដទៃ .​ទោះ​នាង​ធ្វើ​មិនដឹង ក៏​អ្នក​គួរ​ដឹងថា នាង​នៅមាន​ជម្រើស …. ចាំ​ទុក​ថា មុន​នាង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នក អ្នក​ក៏​ធ្លាប់ជា​ជម្រើស​របស់​នាង …. ជ្រើស​ខុស​អាច​រើស​ម្តងទៀត សម័យនេះ​គេ​មិន​រស់​ជា​ក្របី​ទេ …​សារ​ដាស់តឿន​សតិ​បុរស​គ្រប់រូប​»​។​

លុះ​ចូលដល់​ឆ្នាំ​២០២២​នោះ Tynin​បាន​បង្ហោះ​សារ​ស្ដី​ឲ្យ​អតីត​ស្វាមី​ថា «​សុំ​សួរ​តិច​មើល លែង​គ្នា​ដាច់​ហើយ មក​ផ្ទះ​គេ នៅ​ចេញចូល​បន្ទប់​គេង​ទាំង​ម្ចាស់ផ្ទះ​គេ​មិន​នៅ បើក​កិ តុ យក​អីវ៉ាន់​គេ​ទៅ​ទាំង​មិន​សុំ ឬ​ខ្ចី​ម្ចាស់​គេ​មួយ​ម៉ាត់ អាហ្នឹង​ខុស ឬ​ត្រូវ​? កំពុង​អត់​យល់​ចូលចិត្ត​ធ្វើ​អី​…»​។​

​ដោយឡែក​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ Tynin​បាន​បង្ហោះ​រូបថត​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ជាច្រើន​សន្លឹក ហើយ​ដាក់​Caption​ថា «​មេឃ​ក្តៅ តែ​បេះដូង​រងា​​»​។ តាមរយៈ​Caption និង​រូបថត​របស់​នាង បានធ្វើ​ឲ្យ​ប្រុសៗ​មិនតិច​ទេ នៅ​មិន​ស្ងៀម​ក៏​ចូល​ខំ​មិន​ព្រោងព្រាត​។​

​ពួកគេ បាន​និយាយថា «​សួស្តី​អូន ញញឹម​ដ៏​ស្រស់ស្អាត​ហើយ​សូម​ជូនពរ​អូន​មានសំណាង​ល្អ​ពេញ​មួយជីវិត​, មនុស្ស​ឫ​ទេវតា​,​ត្រូវការ​អ្នក​មើលថែ​ទេ​, ចូលក្នុង​បេះដូង​បង​មក​បាត់​រងា​ហើយ​អូន​, Boii ចង់​មើល​ថែ​បេះដូង JJ, បាន​ប្រពន្ធ​ស្អាត​ម្ល៉ឹងៗ ស្រលាញ់​ស្លា.ប់​ក៏​មិន​ប្រែ​»​។ ចំណែក ស្រីៗ​វិញ ក៏​ទប់ចិត្ត​មិន​ជាប់ លាន់មាត់​សរសើរ​ផងដែរ​ថា «​ក្រមុំ​អែប​កៀន​, ស្អាត​ណាស់​, ស្អាត​ខ្លាំង Mommy អើយ​»៕​


Related posts

Leave a Comment