សាវិនហ្វីលីពចង់ផ្ទេរវិជ្ជាសម្ដែងភាពយន្តដល់អ្នកជំនាន់ក្រោយ……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ស្របពេលដែលមានវ័យកាន់តែទៅមុខហើយនោះ តារាសម្ដែងចាស់វស្សាលោក សាវិន ហ្វីលីព បានបង្ហាញពីបំណងចង់ផ្ទេរវិជ្ជាផ្នែកសំដែងភាពយន្តដល់អ្នកជំនាន់ក្រោយ ដែលចង់ក្លាយជាតារាសម្ដែងអាជីពនាពេលអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងមកកាន់តារាញូស៍ លោក សាវិន ហ្វីលីព បានបញ្ចាក់ថា លោកគ្រោងបើកថ្នាក់បង្រៀនផ្នែកសម្ដែងភាពយន្តវគ្គខ្លីរយៈពេល៨សប្ដាហ៍ ដើម្បីចែករំលែកបទពិសោធន៍ជាច្រើនឆ្នាំក្នុងសមរភូមិភាពយន្តរបស់លោកទាំងកម្រិតជាតិ និងអន្តរជាតិដល់ក្មេងជំនាន់ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាវិន ហ្វីលីព បានគួសបញ្ជាក់ថា៖ “ចាប់ផ្តើមដំបូង គឺខ្ញុំជាអ្នកបង្ហាតផ្ទាល់តែបើមានការគាំទ្រច្រើន ខ្ញុំបាននិយាជាមួយមិត្តភក្តិដែលជាតារាល្បីៗច្រើននាក់ហើយ សុំឲ្យពួកគាត់មកជួយចូលរួមបង្ហាតបង្រៀន ដល់ក្មេងៗជំនានក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាវិន ហ្វីលីព បានបញ្ជាក់ថា មូលហេតុដែលលោកបើកថ្នាក់បណ្ដុះបណ្ដាលសម្ដែងភាពយន្តវគ្គខ្លីនេះ គឺដោយមើលឃើញតារាថ្មីៗជំនាន់ៗក្រោយនេះនៅមានភាពខ្វះខាតច្រើន ព្រោះមិនធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសម្ដែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់ថា៖ “គាត់អត់មានបានឆ្លងកាត់វគ្តសិក្សា ឬក៏ទទួលការបង្ហាត់បង្រៀនពីរៀមច្បងណាមួយច្បាស់លាស់មានន័យថា ចូលតាមគ្នាអ៊ីចឹង ធ្វើឲ្យការសម្ដែងមើលទៅឆ្គង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងរូបនេះបន្តថា ការបើកថ្នាក់បណ្ដុះបណ្ដាលនេះ ក៏ដើម្បីជៀសវាងការលើកឡើងថា តួកុនខ្មែរយើងភាគច្រើនចូលតាមខ្សែររយៈបក្សពួកនិយម។  ដូច្នេះកន្លែងរបស់លោក នឹងក្លាយជាកន្លែងដុះខាត់គ្រាប់ពេជ្រថ្មី ហើយជាអ្វីដែលលោកចង់បាន។ ម្យ៉ាងទៀត បន្ទាប់ពីរៀន និងមានសមត្ថភាពហើយនោះរូបលោក ក៏នឹងជ្រើសរើសពួកគេចូលរួមសម្តែងនៅក្នុងរឿងខ្លីៗ របស់លោក ឬក៏ថតស្ពតពាណិជ្ជកម្មផ្សេងទៀតដើម្បីបានចំណូលមកវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានសង្កាត់ធ្ងន់ថា៖ “ដើម្បីក្លាយជាតារាម្នាកដែលឈ្មោះបោះសំឡេង និងជាតារាសម្តែងអាជីព គាត់ត្រូវរៀនសូត្រច្រើនពីរៀមច្បង។ ដោយសោរខ្ញុំឃើញភាគច្រើន ឃើញតារាថ្មីៗរាល់ថ្ងៃនេះ ដែលខាងលផិតកម្មយកមកសម្តែងភាពច្រើន គឺលេងមិនកើត បារ៉ូលពីបីម៉ាត់គាត់និយាយ៣ម៉ោង អ៊ីចឹងទៅវាខាតពេល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment