ទូច ស្រីល័ក្ខ រំពឹងបែបនេះ ក្រោយអតីតស្វាមីប្តឹងទាមទារយកកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូដែល និងជាអ្នកចម្រៀងដ៏ល្បី អ្នកនាងទូច ស្រីល័ក្ខ ត្រូវបានមហាជនទូទៅស្គាល់ និងដឹងពីទំនាក់ទំនងសេ្នហា និងការបែកបាក់គ្រួសាររបស់អ្នកនាងជាមួយស្វាមីជនជាតិបរទេស សញ្ជាតិ ន័រវេស រហូតដល់មានក្តីក្តាំដឹកដៃគ្នាឡើងតុលាការ កាលពីប៉ុន្មានខែកន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកំពុងរង់ចាំសាលក្រមតុលាការ តារាសម្ដែង ទូច ស្រីល័ក្ខ បានបង្ហាញជំនឿមុតមាំថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់រូបនាង ជាពិសេសពាក់ព័ន្ធនឹងការទាមទាររបស់អតីតស្វាមីរបស់នាងក្នុងការយកកូនទៅចិញ្ចឹមនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងទូច ស្រីល័ក្ខ ជឿជាក់ថា ប្រព័ន្ធតុលាការនឹងផ្តល់ភាពយុត្តិធម៌ចំពោះនាងជាស្រ្តីខ្មែរ ក្នុងរឿងក្តីដែលអតីតប្តីរបស់នាងបឹ្តងទាមទារយកកូនពីនាង ដែលរូបនាងជាអ្នកទទួលសម្ពាធយ៉ាងខ្លាំងពីអតីតប្ដីរូបនោះរហូតមកដល់ថ្ងៃនេះ។ បុរសម្នាក់នោះជាអ្នកចុះចេញពីផ្ទះទៅការជាមួយនារីម្នាក់ទៀត ទុកឲ្យនាងជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ ដោយដើរតួឪពុកផង និងជាម្ដាយផង ទម្រាំកូនមានស្នាមញញឹម រឹងមាំ និងឆ្លតដូចសព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូច ស្រីល័ក្ខ អះអាងថា៖ “អាហារកិច្ចកូន គឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុង ថ្លៃសាលា ៣០០០$ សំរាប់មួយឆមាស ទឹកដោះគោកូនសំភារៈ និងការចាយវាយទូទៅ គឺខ្ញុំបំពេញសម្រាប់កូនខ្ញុំ គឺមិនអោយទាស់ សុំទោសបញ្ហា គឺគេជាអ្នកបង្កើតមកឲ្យខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីរូបនេះបន្តថា រយៈពេល៣ឆ្នាំហើយ គឺបញ្ហានៅឡើយមិនទាន់បញ្ចប់។ នាងជឿជាក់ថា គ្មាននារីណាម្នាក់ទ្រាំបានដូចជារូបនាងនោះទេ  ហើយនាងបើមិននិយាយខ្លះ ខ្លាចមនុស្សមួយចំនួនតូចយល់ច្រឡំគិតអ្វីដែលមិនត្រឹមត្រូវ រាល់ការផុសរបស់នាង។ ស្រីល័ក្ខ ក៏អរគុណមនុស្សម្នាក់តែងតែនៅក្បែរនាងជានិច្ច និងផ្តល់ជាកកម្លាំងចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូបញ្ជាក់ផងដែរថា ជុំវិញរឿងរ៉ាវក្តីក្តាំងជាមួយនឹងអតីតស្វាមី អ្នកនាង ទូច ស្រីល័ក្ខ កំពុងតែរង់ចាំសាលក្រមសម្រេចរបស់តុលាការនៅឡើយ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment