តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅ មហាជន និងអ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាប្រុសវ័យក្មេង មុខមាត់ស្រស់សង្ហា លោកថៃអតិជាតិបុត្រ ម្ចាស់បទគ្រាស្នេហ៍ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាប្រុសវ័យក្មេងរូបនេះ បានប្រកាសលក់ខុនដូរបស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ២៣៥០០០ដុល្លារឯណេះ។
ជាកស្តែងផ្អែកតាមសារបង្ហោះលើគណនីហ្វេសប៊ុក លោកថៃអតិជាតិបុត្រ បានសរសេរយ៉ាងដូច្នេះថា៖
Condo ផ្ទាល់ខ្លួនលក់ (ប្រញាប់) 🔴ទីតាំង : Rose condominium (បុរីឧទ្យានបាសាក់ចំការមន) វិមានកុលាប ជាន់ទី : 5. (Room C5-05) អាគារ : C បន្ទប់ : 3 បន្ទប់គេង 3 បន្ទប់ទឹក ទំហំ : 131.89 m2 បន្ទប់បែមុខទៅទិសខាងកេីត ធ្លាប់ជួលបានមួយខែ 1500$
គួរកត់សម្គាល់ផងដែរថា គេនៅមិនទាន់ដឹងច្បាស់ ថាតើមានមូលហេតុអ្វីនៅពីក្រោយការប្រកាសលក់ខុនដូផ្ទាល់ខ្លួនតម្លៃជាង២៣មុឺនដុល្លារនេះនៅឡើយទេ ខណ:ដែលម្ចាស់សាមីខ្លួន លោកថៃអតិជាតិបុត្រ នៅមិនទាន់ប្រាប់ពីមូលហេតុណាមួយនៅលើគណនីហ្វេសប៊ុករបស់លោកនៅឡើយទេ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖