គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកស្រី ទ្រី សុផានិត តែងតែចេញមុខការពារប្អូនស្រីរបស់ខ្លួន គឺអ្នកស្រី ទ្រី ដាណា ជានិច្ច ទោះកន្លងមកបងប្អូនបង្កើត២នាក់នេះ ធ្លាប់មានជម្លោះជាមួយគ្នារហូតប្ដឹងផ្ដល់ឡើងតុលាការក៏ដោយចុះ។
ជាក់ស្ដែង ពេលដឹងរឿងប្អូនស្រី រងការធ្វើបាបពីអតីតស្វាមីនោះ ក្នុងនាមជាបងស្រីម្នាក់ អ្នកស្រ ទ្រី សុផានិត បានបង្ហោះសារជាបន្តបន្ទាប់ ជាមួយនឹងការនិយាយក្នុងការឡាយផងដែរ ដើម្បីជាការបង្ហាញទឹកចិត្តអាណិតចំពោះប្អូនស្រី ជាមួយនឹងការពារផងដែរ។
លុះនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ជនជាតិព្នង១២គ្រួសារ បានដាក់ពាក្យ សុំប្ដឹងអ្នកស្រី ទ្រី ដាណា ពីបទ ជេរប្រមាថមាក់ងាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកផេកឈ្មោះទ្រី ដាណា Dana Tryត្រង់ចំណុចវីដេអូឡាយ ៣០.២៤ដល់២៦។
យោងតាមពាក្យបណ្ដឹងឃើញថា លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ដោយថា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរួមនឹងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
នៅក្នុងពាក្យបណ្ដឹងនោះ បានបញ្ជាក់ទៀតថា ដើម្បីលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានតាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់ជនជាតិដើមភាគតិច ដែលពួកគេមិនបានប៉ះពាល់អ្វីទាល់សោះនោះ, ពួកគេ ក៏សម្រេចដូចខាងក្រោម៖ ១, សុំឲ្យសុំទោសដល់ជនជាតិដើមភាគតិចព្នង ជាសាធារណៈ។ ២, សុំឲ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល។ ៣, សុំឲ្យសងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម, អ្នកស្រី ទ្រី សុផានិត ក៏បានឡាយវីដេអូ ចេញមកការពារអ្នកស្រី ទ្រី ដាណា ជាប្អូនស្រី របស់ខ្លួននោះផងដែរ ដោយបញ្ជាក់ថា មនុស្សណាក៏ធ្លាប់មានកំហុស ហេតុអ្វីចាំកំហុសប្អូនស្រីខ្លួនបែបនេះ ព្រោះតែគាត់ខឹង បានគាត់និយាយមិនបានគិត៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖