ចាប់អារម្មណ៍ខ្លាំង! ទេព បូព្រឹក្ស បង្ហាញ​រូបថត​ ដើរ​លេង​ជាមួយ G-Dvithលើក​ដំបូង ស្រាប់តែ​ហ្វេនៗ​ឃើញ​ភស្ដុតាង​មួយ ​បញ្ជាក់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ នូវ​គូស្នេហ៍​ដ៏​ផ្អែមល្ហែម គឺ​តារា​ចម្រៀង ​ឯករាជ្យ​ ងួន ចាន់​ដេវីត ហៅ​G-Dvith និង​កញ្ញា​ទេព បូ​ព្រឹក្ស ដោយ​គិត​មកដល់ បច្ចុប្បន្ន​ ពួកគេ​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ប្រមាណ​ជិត​៥​ឆ្នាំ​មកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះ​ ពួកគេ​ទាំង​២​ក្លាយជា​អ្នកចម្រៀង​ឯករាជ្យ​មិន​ជ្រកកោន​ក្រោម​ផលិតកម្ម​ណា​ក៏ដោយ​ ​​ក៏​នៅតែ​ទួលបាន​ការគាំទ្រ​ច្រើន​ដដែល ពី​សំណាក់​យុវវ័យ តាមរយៈ​ការចេញ​បទ​ចម្រៀង​ខ្លួនឯង ការ​លេចមុខ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​ធំៗ​មួយចំនួន ការធ្វើ​វីដេអូ​ប្លុក ជាពិសេស​នោះ ពួកគេ​ក៏​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ដ៏​ល្បី​មួយ​ ​រួម​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ពួកគេ​ទាំង​២​នាក់ កំពុងតែ​ស្រឡាញ់​គ្នា រស់នៅ​យ៉ាង​មាន​សុភមង្គល ហើយ​ឧស្សាហ៍​បង្ហាញ​ភាព​ផ្អែមល្ហែម ក៏​ដូច​បង្ហោះ​សារ​លែបខាយ ឌឺដង​គ្នា​បែប​លេងសើច​នៅ​លើ​បណ្ដាញ​សង្គម​ខ្លាំង​ណាស់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ មានការ​ពេញចិត្ត​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ កញ្ញា ទេព បូ​ព្រឹក្ស បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ក្នុងពេល​ដើរលេង​ជាមួយ លោក ងួន ចាន់​ដេវីត លើក​ទី​១ ដោយ​ភ្ជាប់​ជាមួយ​សារ​បែបនេះ​ថា «​កាល​ដើរលេង​មួយ​គ្នា​លើកដំបូង លើក​ទី ១​ G-Devith អូស​ទូរស័ព្ទ​មក​ឃើញ អនុស្សាវរីយ៍​មុន​មុន​ចង់​សើច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​រូបថត​ទាំងនោះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន ចាប់អារម្មណ៍​ទៅលើ​ស្នាម​នៅ​លើ​, ក,របស់ លោក G-Devith ហើយក៏​បញ្ចេញយោបល់​បែបនេះ​ថា «​ក បង​ដេវីត​ ​​​ប្រហែល​ដើរលេង​ទៅ​មូស​ខាំ​ហើយ​, ស្នាម​នេះ​ស្នាម​ខាំ​បង​ដំបូង​, បូ​ព្រឹក្ស ធ្វើបាប​ផ្លូវកាយ​Idol ខ្ញុំ​ណាស់​, ស្នាម​ជាំ​គ្រា​ដំបូង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ស្នាម​ជាំ​លើ​.​ក ដៃគូ​ខ្លួន​នេះ កញ្ញា​ទេព បូ​ព្រឹក្ស បានបញ្ជាក់​តាមរយៈ​ខំ​មិន​ថា «​អត់​ទេ​មាន​ជាំ ក ណា​ពេល​នឹង​ភ្លេច​គិត​លែង​នឹង​ដែរ មិច​ទៅ​ជាំ ក​ចឹ​ង យើ​ស​។ ការ​លើកឡើង​បែបនេះ ត្រូវបាន​អ្នកគាំទ្រ ឆ្លើយ​ថា «​មូស​អ្នក​ខាំ​ក​ពូ​វីតមែន​ចែ​ព្រឹក​, ហេតុតែ​គេ​នាក់​មាន​គូ​, អត់​ជឿ​​ទេ មាន​ភស្ដុតាង​ច្បាស់ៗ​, សុំ​ខាន់​អ្នកមើល​ពិនិត្យ​តាំងពី​ករ​ទៀត កំពូល​fans»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment