តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចូលរោងការតាមក្រឹត្យក្រមតាមប្រពៃណី ជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ មកដល់ពេលនេះអស់រយៈពេលជិត១០ឆ្នាំ មកហើយ។ ប៉ុន្តែពួកគេនៅតែរក្សា បានភាពផ្អែមល្ហែម ដដែល។
ស្របពេលគ្រួសារ មានសុភមង្គលនេះដែរ, តារាប្រុសស្រីមួយគូនេះ, យីអ៊ុនហាក់ឡើងខ្ពស់ ដោយចាប់ដៃគ្នា រកស៊ីកាក់កបឡើងស្រឺតៗដូចទឹកជន់ខែវស្សា មានលុយ វិឡារ ឡាន និងជំនួញធំៗក្នុងដៃយ៉ាងច្រើន។
ទោះ ពួកគេ មានភាពផ្អែមល្ហែម គ្រួសារកំពុងមានសុមង្គលបែបនេះពិតមែន តែនៅមានបុគ្គលមួយចំនួន ហាក់គិតថា បច្ចុប្បន្ន ពួកគេលែងលះគ្នា ទើបអ្នកនាង ខាត់ សុឃីម ហួសចិត្ត ក៏បានបង្ហោះសារធ្វើការឆ្លើយតបភ្លាមៗផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតឱបរឹតជាមួយស្វាមីបណ្ដូលចិត្ត កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ច្បាស់ៗថា «ប្រាប់ដល់អ្នកដែលសួរថាខ្ញុំលែងគ្នាមែន?អូនសូមប្រាប់ថាខ្ញុំនៅជាប់គ្នានៅឡើយ ចាំលែងចាំប្រាប់ យីCOVID ពេញស្រុកមិនគិត មកគិតរឿងប្តីប្រពន្ធគេ (នៅជាប់គ្នាតើ)»។
បន្ថែមលើនេះ ដើម្បីបង្ហាញពីចំណងស្នេហ៍របស់ខ្លួននោះ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កូនស្រីច្បងត្រកូលខាត់ រូបនេះ បានបង្ហោះរូបថ១ដ៏ផ្អែមល្ហែមជាមួយស្វាមី១សន្លឹក ហើយរៀបរាប់ថា «ពេលមួយ អ្នកនឹងយល់ថា ១ នាទី ១ ម៉ោង ១ ថ្ងៃ ១ ខែ ១ ឆ្នាំ ដែលអ្នកមាន គឺពិតជាមានតម្លៃណាស់ ហើយវាមិនអាចវិលត្រឡប់ថយក្រោយវិញបាន សូម្បីតែ ១ វិនាទីចុងក្រោយ។
សូមប្រើពេលវេលាដ៏តិចតួចរបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានល្អ ព្រោះពេលវេលាមិនមែនចេះតែមានរហូតទៅទេ។ ស្នេហា & គ្រួសារ»។
ក្រោយមកនៅថ្ងៃដដែល តារាពហុជំនាញរូបនេះ បានបង្ហោះសារមួយទៀតគួរឲ្យចាប់អារម្មណ៍ទៀតថា «ចាស់ថា៚រកស្រីមាយាទខ្ពស់ ចេះខ្ពើមពាក្យ ឈ្លោះ ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន កាចមានប្រាជ្ញា»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖