គេកត់សម្គាល់ឃើញថា រឿងរ៉ាវស្នេហារបស់អ្នកលក់ផលិតផលតាមអនឡាញដ៏ស្រស់ស្អាតម្នាក់ឈ្មោះTynin ជាមួយនឹងស្វាមី ស្ថិតក្នុងចំណោមរឿងដ៏កក្រើកមួយក្នុងចំណោមរឿងរ៉ាវជាច្រើន ក្នុងឆ្នាំ២០២១នោះ។
ការធ្វើឲ្យផ្ទុះកក្រើកល្បីពេញបណ្ដាញសង្គមនេះ ដោយហេតុថា ក្រោយពេលTyninឡាយយំយែកបកស្រាយយ៉ាងរំជួលចិត្តរឿងប្ដីមានស្រី ពេលខ្លួនកំពុងកូនខ្ចី ដោយមិនខ្វល់យកចិត្តទុកដាក់ មើលថែនាង ថែមទាំងស្ដីឲ្យទៀតនោះ, អ្នកលេងបណ្ដាញសង្គម ភាគច្រើនជានារីៗ បានសម្ដែងការអាណិតរូបនាងជាពន់ពេក និងបានផ្ដល់យោបល់ផ្សេងៗតាមទស្សនៈរបស់ពួកគេ ជាមួយនឹងការថា ឲ្យប្ដីរបស់នាងផងដែរ។
ងាកមកប្ដីរបស់នាងវិញ នៅពេលឡាយបកស្រាយចំពោះរឿងរ៉ាវ ដែលបានកើតឡើង ដែរនោះ ក៏មានបុរសមួយចំនួនសម្ដែងការអាណិតផងដែរ។ ទោះយ៉ាងណា តាមរយៈការមើលខំមិន ឃើញថា ភាគច្រើនមានទំនោរកាន់ជើងទៅខាងប្រពន្ធច្រើនជាង។
ក្រោយជីវិតប្ដីប្រពន្ធរបស់ពួកគេដល់ផ្លូវបំបែកនោះ , កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ Tynin បានបង្ហោះសារដាស់តឿនសតិបុរសគ្រប់ៗរូបថា «នៅពេលនាងជាកម្មសិទ្ធិរបស់អ្នក តែអ្នកបែរជាសម្លឹងមើលអ្នកដទៃ.ទោះនាងធ្វើមិនដឹង ក៏អ្នកគួរដឹងថា នាងនៅមានជម្រើស …. ចាំទុកថា មុននាងក្លាយជាកម្មសិទ្ធិរបស់អ្នក អ្នកក៏ធ្លាប់ជាជម្រើសរបស់នាង …. ជ្រើសខុសអាចរើសម្តងទៀត សម័យនេះគេមិនរស់ជាក្របីទេ …សារដាស់តឿនសតិបុរសគ្រប់រូប»។
ក្រោយមកនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នោះ អ្នកម្ដាយកូន១ដ៏ស្រស់ស្អាតរូបនេះ បានលើកឡើងនូវទស្សនៈរបស់ខ្លួន ដោយបដិសេធ ពាក្យ ដែលគេតែងនិយាយថា «គេតែងតែនិយាយថា : “មនុស្សស្រី ដែលស្អាត ឆ្លាតពូកែ និងរឹងមាំគឺតែងតែអភ័ព្វស្នេហ៍” តែការពិតមិនមែនទេ ព្រោះមនុស្សស្រី ដែលគេ ស្អាត ឆ្លាត ពូកែ រឹងមាំ មានសមត្ថភាព គឺគេមានតម្លៃរបស់គេ .
នាងនឹងមិនបន្ទាបខ្លួនដើម្បីតែក្តីស្រលាញ់ពីមនុស្សប្រុសនោះទេ. កន្លែងណាគេមិនអោយតម្លៃនាងក៏ដើរចេញ..មិនមែននាងចង់បែបនេះទេ តែមកពីមនុស្សប្រុសមិនបានផ្តល់អោយនូវអ្វី ដែលនាងត្រូវការ.
នាងគិតថា “ខ្ញុំស្អាត ឆ្លាត ពូកែ ហេតុអីត្រូវទ្រាំនៅជាមួយមនុស្សប្រុស ដែលមិនបានស្រលាញ់និងអោយតម្លៃខ្ញុំ? “ ហើយក៏ព្រោះតែមនុស្សប្រុសមួយចំនួនគិតថា: “នាងពូកែហើយ នាងរឹងមាំហើយ ទោះខ្ញុំមិនយកចិត្តទុកដាក់ មិនខ្វល់ខ្វាយក៏នាងនៅតែអាចរឹងមាំ ឡើងឈរដើរទៅមុខដោយខ្លួនឯងបានបាន”
តែការពិតទៅ“មនុស្សស្រី ទោះរឹងមាំប៉ិនណា ពូកែប៉ិនណា ឆ្លាតប៉ុណ្ណា ក៏នាងនៅតែចង់មានមនុស្សប្រុសម្នាក់ដែលអាចផ្ដល់ភាពកក់ក្តៅអោយនាង ស្រលាញ់នាងថ្នាក់ថ្នមនាងដូចជាមនុស្សស្រីធម្មតាដែរ. ព្រោះលុយកាក់ សម្ភារៈនិយម នាងមានសមត្ថភាពទិញអោយខ្លួនឯងបាន..” ធ្វើជាមនុស្សស្រីកុំរឹងមាំពេក ព្រោះអ្នកនឹងស្គាល់តែភាពឯកា…!»។
ក្រោយមក ថ្មីៗនេះ Tynin ថែមទៀតបង្ហោះសារ១ទៀត លុតអតីតស្វាមី១០០ៗថា «សុំសួរតិចមើល លែងគ្នាដាច់ហើយ មកផ្ទះគេ នៅចេញចូលបន្ទប់គេងទាំងម្ចាស់ផ្ទះគេមិននៅ បើកកិ តុ យកអីវ៉ាន់គេទៅទាំងមិនសុំ ឬខ្ចីម្ចាស់គេមួយម៉ាត់ អាហ្នឹងខុស ឬត្រូវ? កំពុងអត់យល់ចូលចិត្តធ្វើអី…»៕