នៅក្នុងឆ្នាំ២០២១កន្លងផុតទៅថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ យំគគ្រូក រៀបរាប់រឿងរ៉ាវជាច្រើន ក្នុងនោះអ្នកស្រី បានបញ្ជាក់ថា ពូម៉ៅ មិនស្រឡាញ់ប្រពន្ធកូននោះទេ ស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួនប៉ុណ្ណោះ។
ទោះយ៉ាងណា ក្នុងឆ្នាំចាស់អ្នកស្រី និយាយបែបនេះពិតមែន តែក្នុងឆ្នាំ២០២២នេះ អ្នកស្រី បានលើកឡើងជាទូទៅចំពោះក្ដីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនថា ជាក្ដីស្រឡាញ់ដ៏បរិសុទ្ធនោះ។
ជាក់ស្ដែងនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាមួយកូនប្រុសពៅ១សន្លឹក ដែលជាកូនដំណក់ឈាមជាមួយពូម៉ៅ ហើយរៀបរាប់ថា «ពេលវេលាដើរទៅមុខលឿនណាស់ ព្យាយាមរកក្ដីសុខអោយខ្លួនឯង អោយច្រើនៗ កុំរង់ចាំនរណាម្នាក់មកផ្ដល់ក្ដីសុខអោយយើង វាមិនងាយស្រួលទេ ព្រោះចិត្តមនុស្សមិនទៀង ក៏មិនមែនផ្ដល់ក្ដីស្រលាញ់ពិតៗគ្រប់ពេល ដូចដែលយើងផ្ដល់ជូនខ្លួនឯងដែរ។
តែឈប់សិន នៅមានមួយទៀត ក្ដីស្រលាញ់ឪពុកម្ដាយចំពោះកូន ក៏ជាក្ដីស្រលាញ់ដ៏បរិសុទ្ធដែរ កុំខ្វល់ថាម្នាក់ឯង ឬមានគ្នា សំខាន់យើងសប្បាយចិត្ត ហើយយូរៗយើងនឹងយល់ថា ការស្រលាញ់ខ្លួនឯង ក៏មានក្ដីសុខខ្លាំងដែរ តែបើមានគ្នាហើយ ទុក្ខកង្វល់ខ្លាំង តើជីវិតមានន័យអី។
ចែដាណាចឹង ចូលចិត្តសប្បាយ ចូលចិត្តអោយអ្នកជុំវិញខ្លួនសប្បាយ ទោះខ្លួនឯងជួបរឿងអីក៏ដោយ។ ជឿខ្ញុំ ជីវិតវាងាយស្រួលណាស់ បើយើងមិនធ្វើអោយវាពិបាកទេនោះ តែកុំភ្លេចណា ខំប្រឹងធ្វើការ រកលុយផង»៕