កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោកគ្រូ អួន សារ៉ាត់ ត្រូវបានបញ្ជូនទៅស.ង្គ្រោះ.បន្ទាន់នៅមន្ទីរពេទ្យ ហើយដោយសារជំ.ងឺរលាកសួ.តធ្វើទុក្ខខ្លាំង គ្រូពេទ្យ ក៏សម្រេចព្យា.បាលដំណាក់កាលចុង.ក្រោយ។
ក្រោយសម្រាកព្យាបាលបានមួយរយៈ ពោលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ភរិយាលោកគ្រូ អួន សារ៉ាត់ បានរៀបរាប់ទាំងទឹក.ភ្នែកថា ស្វាមីរបស់ខ្លួន ដកដង្ហើមដោយម៉ាស៊ីនអុកស៊ីសែន មិនមែនដកដង្ហើមបានដោយខ្លួនឯងទេ។
ដោយឡែកនៅថ្ងៃទី២ នៃការព្យាបាលធូរបន្តិច គ្រូពេទ្យ ក៏បានបន្ថយអុកស៊ីសែន ពី១០០% មកត្រឹម ៦០% ពោលគឺគាត់អាចដកដង្ហើមបានដោយខ្លួនឯង ៤០%។ ប៉ុន្តែនៅថ្ងៃទី៣ គ្រូពេទ្យក៏ប្រើអុកស៊ីសែនឡើង ៧០% ដោយសារជំងឺលោក អូន សារ៉ាត់ មានសភាពធ្ងន់បន្តិចវិញ។
គ្រូពេទ្យបញ្ជាក់ប្រាប់ភរិយាលោកគ្រូ អួន សារ៉ាត់ថា ជំងឺរបស់ស្វាមីអ្នកស្រី ប្រើពេលយ៉ាងហោចរយៈពេលពីរសប្តាហ៍ ដើម្បីព្យា.បាល។ លោក អួន សារ៉ាត់ មានជំងឺប្រចាំ.កាយរលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។
ងាកមកអ្នកស្គាល់លោកគ្រូវិញ ក្រោយពីដឹងដំណឹងពីអាការដ៏ធ្ងន់ធ្ងរនៃស្ថានភាពជំងឺរបស់លោកគ្រូរួចមក ពួកគេក៏ បានជួយគាំទ្រឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដើម្បីព្យាបាលជំងឺ។ ជាការឆ្លើយតប ភរិយាលោកគ្រូ ក៏បានសម្តែងការអរគុណផងដែរ។
ដោយឡែកនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ ស្ថានភាពជំងឺលោកគ្រូ នៅតែធ្ងន់ធ្ងរនៅឡើយ ហើយដោយខ្វះខាតថវិកា ភរិយាលោកគ្រូ ក៏សម្រេចឡាយវីដេអូម្ដងទៀត រួចប្រកាសថា «លក់ផ្ទះឡាយឡុងបន្ទាន់ ព្យាបាលលោកគ្រូអួន សារ៉ាត់ពេលនេះលោកគ្រូអួន សារ៉ាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅមានឱកាសព្យាបាលគាត់តែ៥ថ្ងៃទៀតទេ។
ឥឡូវនេះនាងខ្ញុំខ្វះខាតលុយយកគាត់ទៅព្យាបាលនៅក្រៅប្រទេស។ បងប្អូនជួយទិញផ្ទះនាងខ្ញុំផង នាងខ្ញុំលក់ឡាយឡុង ដើម្បីយកប្រាក់មកព្យាបាលគាត់អោយទាន់ពេល។ យើងមិនអាចបាត់បង់គាត់បានទេ ព្រោះគាត់ជាធនធានដ៏កម្រ ជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។ គាត់បានផ្តល់ចំណេះដឹងល្អៗ ផ្នត់គំនិតល្អៗជាច្រើនដល់សង្គម»។
ក្រោយពីប្រកាសលក់ផ្ទះរួចមក ស្រាប់តែគណនីហ្វេសប៊ុកមួយSim Phan Sreynga បានទម្លាយពាក្យបណ្ដឹង ជាមួយនឹងការរៀបរាប់ថា «នាងខ្ញុំបាន ប្ដឹ.ង ជន បោ.កប្រា.ស់ អួន សារ៉ាត់ ចៃដន្យម្លេះ ដីកា..តុលា.កា ទៅដល់ ក៏ធ្លា.ក់ខ្លួនឈឺ ភ្លាមៗ ចូលខ្លួនទៅបំភ្លឺអត់បាន។ អត់មានធ្វើចឹងទេ ប្រមូលលុយប្រជាជនបានច្រើនណាស់ ទូទាំងប្រទេស លុយរាប់លានដុល្លាr អត់មានរឿង ចេញក្បាច់ លក់ ឡាន លក់ ដី( ដីក្រុមហ៊ុន King cow ដែលមានឈ្មោះ ខ្ញុំ និង អួន សារ៉ាត់) លក់ផ្ទះ ចេញទៅក្រៅប្រទេសចឹងទេ។ សូមថ្នាក់ដឹកនាំ ទាំងអស់ជួយ រកយុត្តិធម៌ ជួយ ចា.ប់ជ.នបោ.កប្រា.ស់នេះផង»៕ សូមអានពាក្យបណ្ដឹងទាំងស្រុងខាងក្រោមនេះទាំងអស់គ្នា ៖