អស់ពីអង្វរករ! សាសា ថានឹងចាត់វិធានការផ្លូវច្បាប់ជាមួយបុគ្គលឆ​បោក​លុយ​​ជិត​១០​ម៉ឺនដុល្លារនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សា​សា តែងតែត្អូញត្អែលើបណ្ដាញសង្គមអំពីវិប្បដិសារីយ៍ចំពោះអំពើល្អរបស់ខ្លួន ដែល​ត្រូវ​បុគ្គលម្នាក់ឆ​បោក​យកលុយ​ជិត​១០ម៉ឺន​​ដុល្លារ​ទៅ​ចាយ​វាយ​ហ៊ឺហារសប្បាយ ខណៈដែលខ្លួន​ជាម្ចាស់​លុយនៅដេកឱបទុក្ខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីមួយថ្ងៃទៅមួយថ្ងៃ សាសា នៅមិនសុខកើតទុក្ខរៀងរាល់ថ្ងៃ ខណៈដែលថ្មីៗនេះ​ប្រកាស​ឱ្យ​បុគ្គល​ឈ្មោះ ពៅ ចាន់ទៅ ហៅហេង ចូលខ្លួនមកដោះស្រាយបំណុល ដែល​ជំពាក់ខ្លួនជារឿយៗទៀតផង ។ ដោយសារតែការទទួចសុំអោយចេញមុខដោះស្រាយគ្នា ប៉ុន្តែហាក់មិនបានផលសោះ សាសា ថានឹងចាត់វិធានការផ្លូវច្បាប់​ចំពោះ​បុគ្គល​ខាង​លើ ដែលពាក់ព័ន្ធ​ពីបទ​ឆបោក​លុយជិត១០ម៉ឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់តារាញូស៍ តារាចម្រៀងផលិតកម្មថោនអ្នកនាង សាសា បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនបោកប្រាស់ ពៅ ចាន់ទី ហៅហេង តែនាងមិន​បំផុសបំផុលឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាសា និយាយថា៖ «ខ្ញុំនឹងចាត់វិធានការតាមច្បាប់ ប៉ុន្តែឥឡូវនេះ​ដោយសារ​បុណ្យ​សកល​​គេមិនទាន់ធ្វើការ ។ ណា​មួយការចាត់វិធានការផ្លូវច្បាប់ហ្នឹង ឥឡូវក៏ខ្ញុំ​មិនទាន់​បំផុស​បំផុលដែរ គឺខ្ញុំធ្វើហីហី ប៉ុន្តែឥឡូវខ្ញុំកំពុងចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាសា អះអាងទៀតថា ការបោកប្រាស់របស់បុគ្គល ពៅ ចាន់ទី នេះជាការឆបោកលក្ខណគ្រួសារ ព្រោះដំបូង​ឡើយគ្រួសារ​បុគ្គល ពៅ ចាន់ទី ថានឹងសងរំលស់ដើមមកវិញខ្លះ។ ប៉ុន្តែ​បច្ចុប្បន្ន​បុគ្គល​រូបនេះ បែរជា​រត់គេច​ខ្លួន ហើយសម្បីតែដំណោះស្រាយ​អ្វីក៏មិនមា​ន ។ តារាចម្រៀងរូបនេះ​បានបន្ត​ឱ្យដឹង​ទៀត​ថា មិនមែនត្រឹមតែខ្លួនម្នាក់នោះឡើយ ដែលបុគ្គលឈ្មោះ ហេង បានឆបោកប្រាក់ ពោលគឺស្ទើរតែ​គ្រប់​គ្នា ដែលគិតជាទឹកប្រាក់សរុបអាច​ដល់​១លានដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអ្នកនាង សាសា បាននិយាយថា៖ «មិនមែនតែខ្ញុំម្នាក់ទេ ឮថាជំពាក់គេសឹង​តែគ្រប់​គ្នា សរុបជាទឹកប្រាក់មក៥០-៦០ម៉ឺន ហើយនៅលុយតុងទីនជិត៤០ម៉ឺនទៀត អញ្ចឹង​លុយ​ទាំងអស់​ហ្នឹងគឺវាជិត១លាន» ។

នាពេលកន្លងមក សាសា តែងសម្រក់ទឹកភ្នែកស្ទើរខ្សោះពីខ្លួន ដោយទទួលសុំឲ្យមិត្តភក្ដិរូបនោះចេញមុខដោះស្រាយ ដោយសម្អាងលើអ្វីដែលធ្លាប់និយាយគ្នា។ នាង៖ “សង្ឃឹមអ្វីដែលអ្នកនិយាយជាមួយខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហាមិនថាមានរឿងអីកេីតឡេីងទេអ្នកក៏ដឹងដែរ ពេលដែលអ្នកត្រូវកាលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំឲ្យទៀត គួរតែនឹកដល់ពេលនឹងផង ហេង ខ្ញុំដេកមិនលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារាចម្រៀងស្រីប្រចាំផលិតកម្មថោនអ្នកនាង សាសា កាលពីថ្មីៗនេះ បាន​ប្រកាស​នៅលើបណ្ដាញសង្គមថា ខ្លួនត្រូវបានបុគ្គលជិតស្និតម្នាក់បោក​ប្រាស់អស់​លុយ​ជិត១០ម៉ឺនដុល្លារ និងបានប្រកាសសូមឱ្យបុគ្គលខាងលើចេញមុខមកដោះស្រាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែមកដល់ពេលនេះ សាសា នៅមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយ ពោលគឹស្ងាត់បាត់ដំណឹង​ឈឹង​តែម្ដង ។ បើទោះជាយ៉ាងណា ពេលនេះតារាស្រី​រូបនេះ​ក៏បាន​បញ្ជាក់ឱ្យដឹងដែរថា ខ្លួនកំពុងតែចាត់វិធានការផ្លូវ​ច្បាប់ហើយ។
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment