លោកអ្នក បានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការកាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្នកំពុងរស់នៅជាមួយម្ដាយ ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
ងាកកមើលមើលលោក ឌួង ឆាយ ជាឪពុក តាំងពីយកកូនមកលេង កាលពីអំឡុងទិវានារីអន្តរជាតិ ហើយយកឲ្យអតីតភរិយាវិញ មិនតាមការកំណត់នោះ ពុំមានឱកាសក្នុងការជួបកូនៗរបស់ខ្លួនម្ដងទៀតឡើយ បានត្រឹមបង្ហោះសារបង្ហាញការនឹករលឹកប៉ុណ្ណោះ។
អតីតភរិយាលោក ឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ត្រូវជា ទិវាកុមារអន្តរជាតិនោះ បានបង្ហោះរូបថតកូនស្រីពៅ អមដោយសារយ៉ាងខ្លីថា «មុខដូចកូនខ្លាឃ្មុំតូច @duongreachnikuch»។
នៅពេលនោះ អ្នកគាំទ្រចូលទៅខំមិនតបវិញថា «កុហកខ្លួនឯង បាន តែមិនអាច កុហក គេបានទេ ( ឧកញ្ញា ដួង ឆាយ 100%), ដូចប៉ា ប៉ា 90%, មុខដូចបងប្រុសឆាយម្ល៉េះ, មុខដូចដួងឆាយ, ដូចប៉ាណាស់100%, ដូចដួងឆាយ, មុខដូចប៉ាបេះដាក់, មុខដូចប៉ាសោះ,ដូចឪពុកម្ល៉េះលោកព្រះ»។
ដោយឡែកនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បានបន្តបង្ហោះរូបកូនស្រីពៅរបស់ខ្លួន តែងខ្លួនយ៉ាងស្រស់ស្អាត ភ្ជាប់ជាមួយសារយ៉ាងខ្លីថា «មើលសាច់អូនផងហេហេ»។
តាមរយៈនេះ ត្រូវបានអ្នកគាំទ្រលើកសរសើរថា «ស្អាតប្អូន, ក្រមុំបាត់, មុខសុទ្ធឪគាត់, ស្អាតមែនក្មួយ, មុខដូចលោកប៉ាណាស់, លេបបានលេបទុកក្នុងបេះដូងម៉ងកូនពៅ, ស្រស់ណាស់គុជ»៕