មួយរយៈចុងក្រោយនេះ រឿងរ៉ាវអ្នកស្រី ទ្រី ដាណា និងពូម៉ៅ កំពុងផ្ទុះកក្រើកឡើងវិញ ក្រោយពេលអ្នកស្រី ទ្រី ដាណា ឡាយវីដេអូ យំសស្រាក់រៀបរាប់រឿងក្នុងចិត្ត ដែលលាក់ទុកអស់រយៈពេលជាយូរ ពាក់ព័ន្ធនឹងពូម៉ៅ ធ្វើបាបអ្នកស្រីនោះ។
រឿងរ៉ាវស្នេហារបស់អ្នកស្រី ទ្រី ដាណា និងពូម៉ៅ មានការយំយែករឿងខ្លួន ដោយពូម៉ៅ បានឡាយវីដេអូ យំគគ្រូក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បង្ហាញពីអារម្មណ៍នឹកប្រពន្ធកូន និងចង់ជួបជុំគ្រួសារឡើងវិញ ដោយសង្ឃឹមថា ភរិយាខ្លួនឃើញវីដេអូហើយ ព្រមលើកលែងទោសឲ្យ ដើម្បីសុភមង្គលគ្រួសារនោះ។
ងាកមកអ្នកស្រី ទ្រី ដាណា នៅពេលនោះ ហាក់ផ្ដល់ភ្លើងខៀវ និងទុកឱកាសឲ្យខ្លះហើយ តែដោយសារតែអ្នកស្រី អះអាងថា សាច់ញាតិពូម៉ៅ តាមបំបែកបំបែក ចាក់រុកនោះ ទើបអ្នកស្រី លែងទុកឱកាស រួមផ្សំនឹងសារមួយចំនួនរបស់ពូម៉ៅ ផង ទើបអ្នកស្រី ឡាយវីដេអូ យំគគ្រូកដូចគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងការឡាយនៅពេលនេះ អ្នកស្រី បានយំរៀបរាប់រឿងពូម៉ៅ ប្រើហិ,ង្សាលើអ្នកស្រី, ពូម៉ៅ មិនស្រឡាញ់ប្រពន្ធកូននោះទេ ស្រឡាញ់តែទ្រព្យប៉ុណ្ណោះ,ហើយទ្រព្យសម្បត្តិ ដែលពូម៉ៅ ទាមទារតាមរយៈតុលាការនោះ ក៏អ្នកស្រី ថា មិនឲ្យនោះដែរ ដោយសារតែពូម៉ៅ ត្រចៀកស ជឿបងប្អូន អត់ស្គាល់ស អត់ស្គាល់ខ្មៅនោះ។
ចំពោះពូម៉ៅវិញ បើផ្អែកតាមការបង្ហោះសារនៅលើបណ្ដាញសង្គមវិញ ហាក់បីដូចជា មិនដាច់អាល័យពីប្រពន្ធកូនឡើយ នៅតែនឹក ស្រឡាញ់ប្រពន្ធកូនជានិច្ច តែម្ខាងបងប្អូន, ម្ដាយ ម្ខាងទៀតប្រពន្ធ បើពួកគេមិនត្រូវគ្នាបែបនេះ ក្នុងនាមជាប្ដី ជាកូន បងបងប្រុសនោះ ពិតជាពិបាកក្នុងសម្រេចចិត្តខ្លាំងណាស់។
ជាក់ស្ដែង នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ពូម៉ៅ បានថតវីដេអូ បង្ហាញទូរសព្ទរបស់លោក មានបិទរូបប្រពន្ធ គ្រងឈុតអប្សរា នៅខាងខ្នងទូរសព្ទ ហើយនៅHome Screen មានតាំងរូបលោក ជាមួយប្រពន្ធ ដែលបង្ហាញថា លោកមិនអស់អាល័យនោះឡើយ។ បង្ហោះភ្ជាប់ជាមួយវីដេអូនោះ ពូម៉ៅ ដាក់Captionយ៉ាងអស់សង្ឃឹមថា «មានន័យអីទៀត បើគេមិនប្រណីផង»។
ចំណែកអ្នកស្រី ទ្រី ដាណា វិញ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះរូបថត១សន្លឹក ហើយបញ្ជាក់ថា «ចាប់ផ្ដើមថ្ងៃថ្មីនៃឆ្នាំ២០២២ ឃើញអត់ ពេលវេលាដើរលឿនណាស់ រហូតពេលខ្លះ យើងសោកស្ដាយ រឿងដែលមិនបានធ្វើ មិនបានបំពេញតាមបេះដូងខ្លួនឯង តែចាប់ពីពេលនេះ សន្យាថា មិនធ្វើឱ្យខ្លួនឯងខូចចិត្តទៀតទេ»។
អ្នកស្រីបន្តថា «ធ្វើអ្វីតាមចិត្តចង់ ផ្ដល់ការស្រលាញ់ ការគោរព និងស្មាមញញឹមដល់មនុស្សជុំវិញខ្លួន។ ខំប្រឹងធ្វើការ រកស៊ី ដើម្បីជីវិត មានពេលវេលាខ្លះ ក៏ឆ្លៀតសប្បាយ ដើម្បីឱ្យជីវិតមានន័យ។សង្ឃឹមថា គ្រប់គ្នានឹងមានសុភមង្គលក្នុងឆ្នាំថ្មី មានក្ដីស្រលាញ់បរិសុទ្ធ អាចសប្បាយជាមួយគ្នា
គ្រប់ពេលផ្ដាំទៅគ្រប់គ្នា ពេលវេលាដើរលឿនណាស់ កុំរស់ត្រាំត្រែងក្នុងទុក្ខកង្វល់ច្រើនពេក រៀនស្រលាញ់ខ្លួនឯងអោយច្រើនៗ ធ្វើតាមបេះដូងខ្លួនឯងអោយច្រើនៗ។ អ្នកណាស្រលាញ់យើង យើងស្រលាញ់វិញ អ្នកណាអោយតម្លៃយើង លះបង់ដើម្បីយើង យើងក៏ផ្ដល់តម្លៃអោយគេវិញដូចគ្នា តែបើគេមើលមិនឃើញតម្លៃ យើងក៏មិនគួរនៅទៀតដែរ»៕