ជាការកត់សម្គាល់ កាលពីមិនទាន់មានរឿងរ៉ាវ រហូតជាប់ពន្ធនាគារនោះ, លោក សុវណ្ណ រិទ្ធី និងអ្នកនាងមាស សុជាតា ជាភរិយា រស់នៅមានសុភមង្គលណាស់ ហើយក៏ឧស្សាហ៍បង្ហោះសារបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។
ទោះយ៉ាងណា ក្រោយពីលោកមានសេរីភាព ស្រាប់តែអ្វីៗខុសប្លែកពីពេលមុន រហូត ពួកគេមានជ,ម្លោះពាក្យសម្ដីបង្ហោះសារ និងឡាយវីដេអូ ឆ្លើយឆ្លងគ្នាទៅមកទៀតផង។ ទីបំផុត ស្នេហាមួយនេះ មិនអាចចុះសម្រុងគ្នានឹងបាន ក៏ឈានដល់ផ្លូវបំបែកតែម្ដង។
គេកត់សម្គាល់ឃើញថា នៅថ្ងៃខួបកំណើតលោកសុវណ្ណ រិទ្ធី កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដោយសារតែទទួលបានកាដូ ជាបន្តបន្ទាប់ដូចជា ទូរសព្ទIPhone 13pro max , ជ្រូកកណ្តុរ១ ជាដើម សម្រាប់ធ្វើពិធីទៀតផង។
ងាកមកអតីតភរិយារបស់លោក នៅថ្ងៃដដែលនោះ បែរជាបង្ហោះសារសោកសៅទៅវិញថា «ជីវិតខ្ញុំកើតមកនេះមិនមែនសម្រាប់ផ្គាប់ចិត្ត ឬអារម្មណ៍របស់អ្នកណា ចង់ស្អ.ប់ ចង់ស្រលាញ់ ចង់និន្ទាក៏តាមចិត្ត ខ្ញុំមិនដែលខ្វល់ជាមួយប្រភេទមនុស្សបែបៗនេះ គឺមនុស្សដែលមិនចេះមើលឃើញកំហុសខ្លួន………»។
លុះនៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ អតីតភរិយារបស់លោក អ្នកនាង មាស សុជាតា បានបង្ហោះរូបថតកូនៗរបស់ខ្លួនជាច្រើនសន្លឹក ភ្ជាប់ជាមួយសារយ៉ាងចាក់ដោតថា «សេក្ដីសុខកូនៗគឺជាសេក្ដីសុខរបស់ម៉ាក់ ម៉ាក់អាចធ្វើគ្រប់យ៉ាងដើម្បីកូនៗ ទោះបីជាកូនគ្មានគ្រួសារកក់ក្ដៅដូចគេ តែកូនត្រូវចាំថាមានម៉ាក់ម្នាក់ដែលតែងតែមិនបានបោះបង់កូនៗចោល……
ម៉ាក់អាចគ្មានប្ដីបានតែម៉ាក់មិនអាចគ្មានកូនបាន ការចាកចេញមួយនេះ និងភាពស្ងប់ស្ងាត់ គឺម៉ាក់តែងតែជ្រើសយក ដើម្បីពេលកូនម៉ាក់ធំឡើង មានអនាគតល្អ អ្នកមិនដឹងនៅតែមិនដឹង ម៉ាក់ឆ្កួតឬជាក៏ម៉ាក់នៅតែអោបក្រសោបកូនម៉ាក់ទាំងពីរ ទោះបីលុយរាប់លានមកដូរក៏ម៉ាក់មិនដូរកូនទាំង២នាក់យកលុយដាច់ខាត ម៉ាក់ស្រលាញ់កូនៗ……..ទីបំផុតម៉ាក់និងកូនៗក៏មានសេរីភាព»។
ចំពោះលោក សុវណ្ណ រិទ្ធី ជារឿយៗក៏តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនដូចគ្នានេះផងដែរ ហើយនៅរាត្រីឆ្លងចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក ថែមទាំងបានជួយសម្រេចបំណងក្មេងប្រុសកម្សត់ម្នាក់ ដែលដើរសុំលុយគេដើម្បីម្ដាយទៀតផង តាមរយៈការផ្ដល់ថវិកាផ្ទាល់ខ្លួន និងថវិកា បានពីអ្នកមើលឡាយនោះ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖