បើកមុខហើយ! ទីបំផុត ដេននី ក្វាន់ ​បង្ហាញ​មុខ ​ឪពុក​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង​ហើយ ​ហើយ​លើក​ជា​សំណួរ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ តារា​សម្ដែង​ស៊ិ​ច​ស៊ី​កញ្ញា ដេ​ន​នី ក្វាន់ បាននិងកំពុង ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​មាន​មន្ទិល ដ្បិត​ស្រី​ស្រស់​រូប​នេះ តែងតែ​កំបាំងមុខ​បុរស​ម្នាក់ ដែល​អង្គុយ​កៀក​កិត​នាង​ដូច​គូស្នេហ៍ តែ​នាង​ហៅថា​ប៉ា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ គ្រា​ញ៉ាំ​បាយ​ថ្ងៃត្រង់​ជាមួយគ្នា តារា​ស៊ិ​ច​ស៊ី​រូបនេះ បាន​បង្ហោះ​រូប​អង្គុយ​កៀកកើយ បញ្ចុក​បញ្ចូល​ចំណី​គ្នា មើលទៅ​ហាក់​មាន​សេចក្ដីសុខ​ជាខ្លាំង​។ ក្នុងពេលនោះ គេឃើញពោះអ្នកនាង ដេននី ក្វាន់ធំទៅហើយ តែនាងបញ្ជាក់ថា ធំដោយសារតែញុំាបាយឆ្អែតទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា, ក្រោយ​បង្ហោះ​រូបថត​បាំង​មុខ​បុរស​ម្នាក់នោះ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ​នេះ, ដេននី ក្វាន់ ប្រកាស​ដំណឹង​មាន​កូន ហើយ​កូន​នោះ​ជាកូនភ្លោះ​ទៅ​ទៀត។ លុះ​ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាង បាន​បង្ហាញមុខបុរសម្នាក់ ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជា​ប្ដី ដែល​អ្នក​នាង​ហៅ​ប៉ា នោះ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក អ្នកគាំទ្រ​ ​មាន​ចម្ងល់​ថា តើ​បុរស​ម្នាក់​នោះ​ជា​នរណា​? ជា​ប៉ា ឬ​ជា​អ្វី​ឱ្យ​ប្រាកដ​? ហើយ​បើសិនជា​ប៉ា​ពិតមែន​ហេតុអ្វី​បានជា ដេ​ន​នី ក្វាន់ ព្យាយាម​លាក់បាំង​មុខមាត់​យ៉ាង​ដូច្នេះ​? ពាក់ព័ន្ធ​នឹង​មន្ទិល​នេះ គេ​មិនទាន់​ឃើញ​ដេ​ន​នី ក្វាន់ ឆ្លើយតប​បែបណា​ឡើយ​។ តែតាមរយៈការ​មានកូន និងការ​បង្ហាញមុខបុរសម្នាក់នេះ រួចមក យើង​អាចដឹងពី​ចម្លើយ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត​ជាច្រើនសន្លឹកនេះ អ្នកគាំទ្រ បាន​បញ្ចេញ​មតិថា «ស្អាត​ណាស់ចែ,​បង​ដេននី ក្វាន់ ចាស់​ទុំ​មេស​ថ្ងៃ​នុងហ, ស្រស់​ស្អាត​ណាស់ចែ, ស្អាត​ណាស់​បង​អើយ, ស្អាតៗខ្លាំង​ណាស់​អាយដល, ស្លៀកពាក់​អញ្ចឹង​គួរ​អោយ​ស្រលាញ់​ណាស់​អូន, ហើយ​មុខ​ដូចៗ​គ្នា​ម៉្លេះ​ចែ ច្រឡំ​គ្នា​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​កន្លងមក ​ដេននី ក្វាន់ ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​​​ម្ដាយ​មីង​របស់ ​កុមារី​ សុខ គីម​ហ័ង ហៅ​ល្អ ហួស។ តែ​​ថ្មីៗ​នេះ ​ដេននី ក្វាន់ បាន​បញ្ជាក់​ថា ជា​កូន​បង្កើត​របស់​នាង​ទៅ​វិញ។ ដូច្នេះ​បូក​នឹង​កូនក្នុងផ្ទៃ២​នាក់ទៀតនោះ ដេននី ក្វាន់ មាន​កូន​៣នាក់​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​មាន​កូន​ភ្លោះ​នេះ បាន​ធ្វើឲ្យ​ដេននី ក្វាន់ ចាញ់​ខ្លាំង​ណាស់ រហូត​ទ្រាំ​លែង​ចង់​បាន​ទៀតផង។ ជាក់ស្ដែង កាល​ពីយប់​ម្សិលមិញ​ ក្រោយ​បង្ហាញ​មុខ​ប្ដី​ នាង​ បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ លើក​ជា​សំណួរ​ថា «មាន​វិធី​ណា​ធ្វើអោយ​កាត់បន្ថយ​ការ​ចាញ់​កូន​ទេ? ខ្ញុំ​ចាញ់​វិលមុខ​ឈឺក្បាល​ក្អួត​ឡើង​ទន់ខ្លួន​អស់ហើយ, ក្អួត​ឡើងទន់ខ្លួនហើយ»៕ សូមទស្សនាវីដេអូ ខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment