បើទោះធ្លាប់មានជ.ម្លោះជាមួយគ្នាយ៉ាងក្ដៅគគុកបែបណាក៏ដោយ តែក្នុងនាមជាសាច់ឈាមបង្កើតនឹងគ្នា អ្នកស្រី ទ្រី សុផានិត តែងតែបង្ហាញក្ដីឈឺ.ចាប់ បារម្ភ ចំពោះអ្នកស្រី ទ្រី ដាណា ដែលជាប្អូនស្រីបង្កើត ជានិច្ច។
ជាក់ស្ដែង ក្រោយពេលអ្នកស្រី ទ្រី ដាណា ឡាយឆ្លើយតបជាមួយពូម៉ៅ និងទម្លាយរឿងឈឺចាប់ជាច្រើន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នោះ, អ្នកស្រី បានបង្ហោះសាររៀបរាប់យ៉ាងក្ដុកក្ដួលថា «ជីវិតគ្រួសារតែងជួបបញ្ហា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ទោះបីបងស្រីគ្មានសមត្ថភាពជួយអ្វីប្អូនស្រីបាន តែបងសុំឈផ្ដល់កម្លាំងចិត្តពីចម្ងាយ ស៊ូៗប្អូនស្រីរឿងកន្លងមកធ្វើអោយបងស្រីមានវិប្បដិសារី ឈាមខាប់ជាងទឹក តែអ្វី ដែលហួសជាមេរៀន សង្ឃឹមថាថ្ងៃណាមួយពួកយើងនឹង………»។
ក្រោយមកដោយមិនអស់ចិត្ត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី សុផានិត បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថា «ជីវិត ដែលជាកូនកំព្រា ពេលពិបាកចិត្តគ្មានម្ដាយឪពុកនៅក្បែរ មិនបានឱបម្ដាយយំដើម្បីឲ្យធូរចិត្ត បងស្រីដឹងច្បាស់ ព្រោះពេលបងស្រីពិបាកចិត្តមិនដឹងនិយាយបញ្ចេញអារម្មណ៍ និងយំប្រាប់អ្នកណា អារម្មណ៍មួយនេះ វាពិបាកណាស់ តាំងពីម្សិលមិញមកទល់ពេលនេះ បងស្រីដេកមិនលក់គិតតែប្អូន គ្រាន់តែចង់ប្រាប់ប្អូនស្រីថា នៅមានបងស្រីម្នាក់នេះណា ស្រលាញ់ប្អូនៗ»។
លុះនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានបង្ហាញស្នាមរបួ,ស ដែលពូម៉ៅ ធ្វើបាបកន្លងមក ហើយរៀបរាប់ថា «ស្លាកស្នាមមិនអាចបំភ្លេចបានក្នុងឆាកជីវិតនេះ ស្លាកស្នាម ដែលពូម៉ៅគាត់វ៉ៃធ្វើបាប ហើយជាអ្វី ដែលមិនធ្លាប់ទម្លាយពីមុនមក ក៏ព្រោះគិតពីកិត្តិយស គិតពីកូន ហើយក៏ខ្មាសគេ នៅមានរឿងជាច្រើនទៀត ដែលមិនអាចនិយាយអស់ ហើយក៏មិនគួរនិយាយក្នុងនាមជាមនុស្សស្រី
នឹកឃើញពេលណា ទឹកភ្នែកហូរស្រក់ពេលនោះ ព្យាយាមធ្វើជារឹងមាំ ព្យាយាមធ្វើជាមនុស្សម្នាក់អស្ចារ្យ លាក់បាំងភាពឈឺចាប់រាប់ឆ្នាំ តែពេលនេះមិនអាចទ្រាំបានទៀតទេ ខ្ញុំធ្លាប់ផ្ដល់ឱកាសគាត់ច្រើនដងហើយ ក៏គិតកិត្តិយសខ្លួនឯងជាស្រី ជាម្ដាយ តែអ្វី ដែលទទួលបានគឺការឈឺចាប់ម្ដងហើយម្ដងទៀត
លើកនេះ ក៏ខ្ញុំសុំចប់ដោយសន្តិភាពរៀងខ្លួន តែគាត់នៅបំពាន បងប្អូន និងម្ដាយគាត់នៅតែចោទប្រកាន់ខ្ញុំ បង្ខូចឈ្មោះខ្ញុំ ទម្លាក់កំហុសលើខ្ញុំ។ ស្លាកស្នាមលើរាងកាយ វាមិនស្មើនឹងឈឺចាប់ក្នុងចិត្ត ហើយប្រឹងទ្រាំទេ ខ្ញុំអាណិតពុកម៉ែខ្ញុំ ដែលមិនអាចការពារខ្លួនឯងបាន អោយគេធ្វើបាបបែបនេះ អោយគេធ្វើបាបរាងកាយកូនពួកគាត់
ខ្ញុំខុសអី ខំប្រឹងគ្រប់បែបយ៉ាង គ្មានពេលសម្រាក គឺដើម្បីគ្រួសារ និងកូនៗ ចុងក្រោយទទួលបានការតបស្នងបែបនេះ។ ខ្ញុំធ្លាប់ប្រាប់គាត់ហើយ បើគាត់ព្រមដោះលែងខ្ញុំដោយសន្តិវិធី យើងនឹងរស់នៅមានក្ដីសុខរៀងខ្លួន តែគ្រួសារ បងប្អូន និងម្ដាយគាត់ មិនព្រមទេ នៅតែតាមបង្ខូចឈ្មោះខ្ញុំ។
ខ្ញុំសុំចុះ យើងចប់គ្នាត្រឹមហ្នឹង ឈប់រករឿងខ្ញុំទៀត អាណិតកូន សូមមនុស្សប្រុសគ្រប់រូប នឹកឃើញពេលស្រលាញ់ថ្នាក់ថ្នមប្រពន្ធដំបូងផង មិនបានច្រើន សុំត្រឹម ៥០% ពេលជួបដំបូងក៏បាន យល់ពីអារម្មណ៍មនុស្សស្រី ផ្ដល់ការអាណិតខ្លះផង»។
ពេលឃើញប្អូនស្រីខ្លួនបង្ហាញរូបថតបែបនេះ អ្នកស្រី ទ្រី សុផានិត ឈឺចាប់ជំនួស ក៏បានរៀបរាប់លាតត្រដាងពីដួងចិត្តខ្លួនថា «បងស្រីឈឺចាប់ណាស់ បារម្ភរហូតមក ព្រោះខ្លាចគេធ្វើបាបប្អូន ឃើញស្រលាញ់គ្នា មានសុភមង្គលបងស្រីសប្បាយចិត្តណាស់ ព្រោះគិតថា ប្អូនស្រីបានសុខ បងស្រីខុសមួយ តែព្រួយពីប្អូនរយពាន់ដង ប្អូនស្រីខ្ញុំខុសអីវៃធ្វើបាបគាត់យ៉ាងនេះ?»។
បន្ថែមលើនេះ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី សុផានិត ថែមទាំងទៅដល់ហាងពេជ្រប្អូនស្រីខ្លួន ទិញកាដូឆ្នាំថ្មីឲ្យកូនស្រី ហើយបង្ហោះសាររៀបរាប់ថា «ទិញកាដូឆ្នាំថ្មីអោយកូនស្រីពៅកូនស្រីកុំឈឺច្រើនណាឆ្នាំថ្មីមានសុខភាពល្អណាកូន ហើយជូនពរអោយម៉ាក់មីងរបស់កូនឈ្នះអស់មារសត្រូវ ស៊ូៗប្អូនស្រីឆ្នាំថ្មីសូមអោយមានតែរឿងល្អៗ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖