ក្រោយត្រឡប់មកពីព្យាបាលជំងឺនៅឯប្រទេសថៃវិញ តារាចម្រៀង និងសម្ដែងលោក ហេង ប៊ុនលាភ បានបង្ហាញមុខដ៏ស្រស់ស្រាយជាលើកដំបូងបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកបានប្រសើរឡើងវិញហើយ ខណៈឆ្លៀតពេលនាំគ្រួសារប្រពន្ធកូនទៅលំហែនៅខេត្តកំពតទៀតផង។
កាលពីថ្មីៗលោក ហេង ប៊ុនលាភ ត្រូវបានគេដឹងថា មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងត្រូវឡើងទៅសម្រាកព្យាបាលនៅឯប្រទេសថៃជាច្រើនថ្ងៃ ។ លោកត្រូវបានប្អូនបង្កើតបញ្ជាក់ថា មានជំងឺតម្រង់នោមធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាក់ព្យាបាលរហូត១៤ថ្ងៃ ។
យ៉ាងណាពេលនេះកំពូលតារាចម្រៀងដ៏មានទឹកដមសំនៀង លោក ហេង ប៊ុនលាភ បានត្រឡប់មកកម្ពុជាវិញហើយ ហើយក៏បានបង្ហាញនូវទឹកមុខស្រស់ស្រាយជាងមុន ។
ជាក់ស្ដែងតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គម នៅមុននេះ លោក ហេង ប៊ុនលាភ ហាក់មានសុខភាពប្រក្រតីឡើងវិញ ខណៈដែលលោកក៏បានឆ្លៀតពេលនាំក្រុមគ្រួសារ ប្រពន្ធកូន ធ្វើដំណើរកម្សាន្ដលំហែអារម្មណ៍ក្នុងឱកាសបំណាច់ឆ្នាំនេះផងដែរ ។
គួរបញ្ជាក់ថា តារាចម្រៀង និងសម្ដែងជើងចាស់លោក ហេង ប៊ុនលាភ កាលពីថ្មីៗនេះ ត្រវបានគេដឹងថា មានជំងឺតម្រងនោមធ្ងន់ធ្ងររហូតត្រូវឡើងទៅព្យាបាលនៅប្រទេសថៃរយៈពេលជាច្រើនថ្ងៃ ។ បើទោះជាយ៉ាងណា ពេលនេះសុខភាពបានប្រសើរឡើងវិញ លោក ហេង ប៊ុនលាភ បានបង្ហាញស្នាមញញឹមស្រស់បស់នៅលើបណ្ដាញសង្គម ខណៈពេលដំណើរកម្សាន្ដជាមួយក្រុមគ្រួសារនៅលើទឹកដីខេត្តកំពត ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖