វៀតណាម÷ យោងតាមប្រភពដកស្រង់ពីសារព័ត៌មានKENH24 របស់វៀតណាម បានបង្ហាញមុខឃាតករចិត្តអប្រិយដែលនៅពីក្រោយស្លាប់របស់ក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំបានហើយ ដោយឃាតករនោះគឺជាម្តាយចុងរបស់នាងតូចផ្ទាល់តែម្តង។
ផ្អែកតាមចម្លើយសារភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ម្តាយចុងដែលជាឃាតករបានប្រាប់សមត្ថកិច្ចយ៉ាងដូច្នេះថា÷
ខ្ញុំបានមានទំនាក់ទំនងស្នេហាខុសច្បាប់ជាមួយឪពុកក្មេងស្រី ពេលធ្វើការនៅក្រុមហ៊ុនជាមួយគ្នា រស់នៅជាមួយគ្នាមិនដល់មួយខែក្រោយលែងលះជាមួយប្រពន្ធដើម
នាងជាម្តាយចុងក៏បានសារភាពថា នាងបានធ្វើទារុណកម្មកូនចុងរបស់ខ្លួន អស់រយៈពេលជាយូរមកហើយ។ ដំបូងឡើយនាងម្តាយចុងបានទិញផ្ដៅមួយដុំមកវាយ នាងតូចជាកូនចុង មួយរយៈក្រោយក៏បានប្រើកំណាត់ឈើ និងរបស់ប្រើប្រាស់ក្នុងផ្ទះដូចជាមុង អំបោសវាយកុមារីរងគ្រោះបង្កជាស្នាមរបួស និងឈានដល់មរណភាពកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ
សូមរំលឹកផងដែរថា ក្រោយផ្ទុះរឿងរ៉ាវម្តាយចុងធ្វើបាបកូនចុងរហូតដល់ស្លាប់នេះ មហាជននិងអ្នកលេងបណ្តាញសង្គមបានចេញមុខមកធ្វើការតវ៉ា និងទាមទាររកយុត្តិធម៌ឲ្យក្មេងស្រីរងគ្រោះយ៉ាងច្រើនកុះករតែម្តង៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖