មុននេះ តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបភាពតាយាយចំណាស់មួយគូ កំពុងសម្រាកក្បែរគ្នា ខណៈយាយកើតកូវីដ១៩ ចំណែកតាមកតាមដើម្បីបានមើលថែទាំ ផ្ដល់កម្លាំងចិត្តឱ្យយាយឆាប់ជាសះស្បើយ។
ដែលរូបភាពមួយសន្លឹកនេះ កំពុងអន្ទងយកការស្ងើចសរសើរខ្លាំងពីសំណាក់មហាជន ចំពោះទឹកចិត្តភក្ដីរបស់តាជាខ្លាំង ដែលលះបង់កម្លាំងកាយចិត្តមិនខ្លាចឆ្លងជំងឺ និងមិនខ្លាចនឿយហត់ដើម្បីបាននៅក្បែរមើលថែភរិយាផ្ទាល់ដៃ
ដោយក្នុងនោះក៏មាននូវការផ្ទុះក្ដីអាណិត អាណិតក្រៃលែងចំពោះលោកយាយ មិនគួរណាមានវ័យចំណាស់ប៉ុណ្ណឹងហើយ បែរអកុសលមកឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ទៀត។
រូបភាពរំជួលចិត្ត បង្ហាញពីភក្ដីភាពក្នុងនាមស្វាមីភរិយាយមានតួនាទីមើលថែគ្នាក្នុងគ្រាឈឺថ្កាត់នេះ ត្រូវបាន កូនស្រីច្បងត្រកូលខាត់ មានភ្ជាប់ជាមួយសំណេរ
ក្ដុកក្ដួលអួលដើមករ ព្រមទាំងជូនពរឱ្យយាយចាស់ឆាប់បានសះស្បើយពីមេរោគដ៏សាហាវនេះថា«គូរស្នេហ៍ភក្តី យាយកើតជំងឺ COVID តានៅមើលថែយាយ
តាស្រលាញ់យាយណាស់ សំរានក៏កាន់ដៃយាយរហូត ជូនពរយាយនិងតាឆាប់ជាពី ជំងឺដ៏សាហាវនេះការថែទាំ និងយកចិត្តទុកដាក់ បារម្ដ ដែរចេញពីក្ដីស្រលាញ់ ជាថ្នាំដ៏ពូកែសំរាប់អ្នកជំងឺ»។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏រំជួលចិត្តរបស់តាយាយចំណាស់មួយគូដែលគេស្គាល់ថាជាអ្នករស់នៅឯខេត្តបាត់ដំបង និងជាគម្រូដល់គូស្វាមីក្មេងៗក្នុងសង្គម
សម័យថ្មីនេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលរួមផ្ញើសាជូនពរជាហូហែរ ប៉ងឱ្យពួកគាត់បានរួចផុតពីជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះថា«ជូនពរអោយ គាត់ទាំងពីរឆាប់ជា»៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖