មិន​ធម្មតា! ខួបកំណើត​ឆ្នាំនេះ អេឡិច ចិ​ត្រា បាន​កាដូ​ឡាន​ទំនើប ពី​មនុស្ស​ពិសេស ហើយ​អ្នកចូលរួម​សុទ្ធតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង ដែល​មាន​រូប​សម្រស់​ស្រស់​សង្ហា លោក អេ​ឡិច ចិ​ត្រា នៅ​ថ្ងៃ​ខួបកំណើត​ឆ្នាំ​នេះ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ដោយ​ទទួល​បាន​កាដូ​រថយន្ត​ lexus​ស៊េរី​ទំនើប​មួយ​គ្រឿង​ពី​មនុស្ស​ពិសេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ការ​មកដល់​នៃ​រថយន្ត​lexus ដែល​ទទួល​បាន​ពី​អ្នកមានគុណ​ទាំង​២ ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​នោះ តារា​សម្ដែង អេ​ឡិច ចិ​ត្រា បាន​បញ្ជាក់​ថា «​ប៉ា​ម៉ាក់​ខ្ញុំ​ឥឡូវ​ចេះ Surprise កូន​ទៀត ការដូ​ខួបកំណើត​ឆ្នាំនេះ​ពី​អ្នកមានគុណ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ពិសេស​ទៀត​នោះ ខួបកំណើត​របស់​តារា​សម្ដែង ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ ប្រព្រឹត្តិ​ទៅ​ពោរពេញ​ដោយ​ស្នាម​ញញឹម ក្រោម​វត្តមាន​ចូលរួម​ពី​តារា និង​បុគ្គល​ល្បីៗ​ជាច្រើន ដូចជា អ្នកនាង គឹម លីហ្សា​, អ្នកនាង គង់ សុជាតិ និង​ជា វិបុល​, កញ្ញា ទឹម រដ្ឋា​, អ្នកនាង ហ្វី​យ៉ា​តា​, រ៉ូ​លីន​, អ្នកនាង តូ​តា​, អ្នកនាង សា​រ៉ា​យ លក្ខិណា​, អ្នកនាង ដេ​ត ម៉ាលី​ណា​, កញ្ញា ចំរើន សុភ​ក្ដិ​, អ្នកនាង យក់ ឋិត​រដ្ឋា ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ដើម្បី​ជា​ការ​អរគុណ​ដល់​ភ្ញៀវ ដែល​អញ្ជើញ​ចូលរួម​ពិធី​ខួបកំណើត​ខ្លួន​នោះ​, អេ​ឡិច ចិ​ត្រា បាន​បង្ហោះ​សារ​ថា «​សូម្បីតែ​ព្រះ​ភិរុណ​ក៏​អោយ​ពរ​ថ្ងៃ​ខួបកំណើត​ខ្ញុំ​ដែរ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ភ្ញៀវកិត្តិយស និង​មិត្តភ័ក្ដិ​ទាំងអស់គ្នា ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កម្មវិធី ខួបកំណើត​របស់ខ្ញុំ​បាទ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ដ​មាន​អ្នក​ទាំងអស់គ្នា​គឺជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​រូបខ្ញុំ និង​គ្រួសារ​ខ្ញុំ​ផងដែរ ហើយ​ខ្ញុំបាទ​ក៏​សូម​ខន្តី​អភ័យទោស ប្រសិនបើ​យើងខ្ញុំ​ទទួល​មិនបាន​ដិតដល់ និង​មានការ​ខ្វះចន្លោះ​ដោយ​អ​ចេតនា​។ ខ្ញុំបាទ​សូម​ជូនពរ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ អោយ​ជួបតែ​សំណាងល្អ មាន​សុខ​សុភមង្គល និង​ជោគជ័យ​គ្រប់​ការងារ​»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ​៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment