ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវអ្នកស្រី ទ្រី ដាណា និងពូម៉ៅ កំពុងផ្ទុះកក្រើកសាជាថ្មី បង្កជាការចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ក្រោយពីពួកគេ បង្ហោះសារឆ្លើយឆ្លងគ្នាទៅមក ពិសេសការឡាយយំគគ្រូករបស់អ្នកស្រីទ្រី ដាណា កាលពីពេលថ្មីៗ ឆ្លើយតបជាមួយពូម៉ៅ នោះ។
នៅក្នុងការឡាយឆ្លើយតបទាំងទឹកភ្នែកនោះ អ្នកស្រី ទ្រី ដាណា សរុបសេចក្ដីថា ពូម៉ៅ អត់ស្រឡាញ់ប្រពន្ធកូនទេ ស្រឡាញ់តែទ្រព្យអ្នកស្រីប៉ុណ្ណោះ ហើយជាមនុស្សត្រចៀកស ជឿគ្រួសារ អត់ស្គាល់ស អត់ស្គាល់ខ្មៅ ធ្វើបាបផ្លូវចិត្ត ផ្លូវកាយ ប្រើហិ,ង្សាលើអ្នកស្រី។
បន្ថែមលើនេះ អ្នកស្រី គេងគិតចុះឡើង បានដឹងខ្លួនទៀតថា កំពុងតែចាញ់បោកពូម៉ៅ ហើយក៏បង្ហោះសាររៀបរាប់ទាំងឈឺចាប់ ភ្ជាប់ជាមួយរូបថតដ៏កម្សត់មួយសន្លឹក នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។
អ្នកស្រី បានរៀបរាប់ដូច្នេះថា «គេងគិតចុះឡើង ទើបដឹងថា ខ្លួនឯងចាញ់បោកគេ លះបង់ដើម្បីគេគ្រប់យ៉ាងទីបំផុត គេមានបានស្រលាញ់យើង និងកូនទេ (ក្រោមប្រធានបទថា ប្រពន្ធកូនអាចរកបាន តែម៉ែនិងបងប្អូន ទើបរកមិនបាន) គ្រប់យ៉ាងអស់ប្រយោជន៍អស់ន័យ អស់និស្ស័យ
គេត្រូវការតែប្រយោជន៍របស់យើងនៅពេលដែលយើងលែងផ្តល់ប្រយោជន៍អោយយើងក្លាយទៅជាអ្នកខុសក្លាយទៅជាមនុស្សអាក្រក់ ទាំងមិនដឹងខ្លួនទ្រាំរស់នៅក្នុងភាពឈឺចាប់រាប់ឆ្នាំទាំងគេវ៉ៃដំច្រំធាក់ និងគេធ្វើបាបចិត្តមិនថា មានស្រីមានញីខ្ញុំតែងតែលើកលែងឱ្យ ដោយគិតរឿងកិត្តិយស
មកដល់ពេលនេះនៅតែមិនឲ្យខ្ញុំសុខបន្តនិយាយបំពានខ្ញុំគ្រប់កន្លែងហេតុអីបានបែកគ្នាហើយដើរនិយាយអាក្រក់ពីគ្នាធ្វើអី មិនត្រឹមតែនិយាយបំពានមកលើរូបខ្ញុំទេ ថែមទាំងសម្ដែងធ្វើជាជនរងគ្រោះទៀត ភាពឈឺចាប់មួយនេះខ្ញុំមិនអាចបំភ្លេចបានឡើយ
សូមបងប្អូនស្រីយើងអ្នក ដែលមានធនធានសមរម្យជាងបុរសមួយចំនួន មុននឹងស្រលាញ់ត្រូវមើលផង គេមិនបានស្រលាញ់យើងស្មោះទេ គេសម្លឹងឃើញតែទ្រព្យរបស់យើង និងប្រយោជន៍របស់យើងទេពេលដែលយើងលែងផ្តល់ប្រយោជន៍គ្រប់យ៉ាងយើងក្លាយទៅជាមនុស្សអាក្រក់សម្រាប់គេភ្លាម»៕