លោកអ្នក បានជ្រាបរួចមកហើយថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។
គេសង្កេតឃើញថា ក្រោយពីមានកូន គ្រួសារតារាចម្រៀង ពេជ្រ សូលីកា កាន់តែមានសុភមង្គល ហើយការងារ រកស៊ីកាន់តែតែកាក់កប ដាក់ចុះដុះឡើងជាបន្តបន្ទាប់។ ប្រការនេះ ដោយសារតែ ពួកគេខិតខំរកទាំងប្ដី ទាំងប្រពន្ធនោះ។
ជុំវិញរឿងនេះ ពេជ្រ សូលីកា ក៏ធ្លាប់លើកឡើងដែរថា «នៅពីក្រោយ កញ្ចក់ទូរទស្សន៍ ខ្ញុំគ្រាន់តែ…
ជាប្រពន្ធ ជាម្ដាយ ជាបងស្រី សាមញ្ញធម្មតាម្នាក់តែប៉ុណ្ណាះ ទោះរវល់ហត់នឿយ ប៉ុណ្ណា ដាច់ខាតត្រូវតែឆ្លៀតធ្វើតួនាទីមេផ្ទះរបស់យើងអោយបានល្អ
ហើយនេះគឺជាអ្វីដែលស្ត្រីទាំងអស់មិនអាចគេចវេសបាន ហើយវាក៏ជាអាវុធសំខាន់ ដែលធ្វើអោយប្ដីយើងមិនរកម្ហូបក្រៅ មនុស្សស្រីឆ្លាត គឺត្រូវតែចឹង
បើកភ្នែកឡើងតែងខ្លួនស្អាតតែមួយមុខ មិនបានទេណា តែក៏មិនមានន័យថាមិនអោយយើងតែងខ្លួនស្អាតនោះដែរ វាត្រូវតែដើរទន្ទឹមគ្នា កុំដេកចាយលុយប្ដី ខំរកទាំងអស់គ្នា វាកាន់តែល្អ តែបើប្ដីអោយចាយ ទទួលទុកទៅ វាបានបុណ្យប្ដីយើងផង»។
ជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ពេជ្រ សូលីកា បានបង្ហោះរូបថតឈរមុខវិឡាររបស់ខ្លួនជាច្រើនសន្លឹកជាមួយប្ដី និងកូន អមដោយសារយ៉ាងមានន័យថា «សាងវា ដោយ បេះដូងរបស់យើង សាងវា ដោយ ក្ដីស្រលាញ់របស់យើង សាងវា ដោយ ការខំប្រឹងរបស់យើង សាងវា ដោយ ភាពទុកចិត្តរបស់យើង
សាងវា ដើម្បី កូនរបស់យើង សាងវា ដើម្បី គ្រួសាររបស់យើង ថ្ងៃច័ន្ទ ដើមទ្រព្យ ហើយក៏ជាថ្ងៃ Aari ចេញខែ អាយុ ១ ខួប 3ខែ ផងដែរ ចា៎ Mommy ជូនពរកូនអោយធំធាត់មានសុខភាពល្អជារៀងរហូត មានសំណាងពេញមួយជីវិត ឆ្លាត ពូកែ ចេះស្ដាប់បង្គាប់ Mommy love u so Mach 16.08.21»។
ដោយឡែក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ពេជ្រ សូលីកា ទទួលបានកាដូរយ៉ាងធំមួយទៀតពីស្វាមី សម្រាប់ឆ្នាំ២០២២ គឺការទិញខុនដូក្នុងក្ដីស្រមៃ ផ្ដិតមេដៃភ្ជាប់ស្នេហ៍ សម្រេចក្ដីបំណងរបស់ពួកគេបានមួយទៀត។ ចំពោះ ទីតាំង និងតម្លៃវិញ មិនត្រូវបានពេជ្រ សូលីកា បញ្ជាក់នោះឡើយ៕