ឈុតប៊ីគីនីអង្កាំ របស់តារាសម្ដែង និងពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ដែលបង្ហោះកាលពីថ្មីៗនេះ បានកំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុកលើបណ្ដាញសង្គម ដោយក្នុងនោះមានទាំងពាក្យពេចន៍លើកសរសើរ និងព្រនង់រិះគន់ពីអ្នកមិនគាំទ្រ ។
រូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីអង្កាំដែលបិទបាំងតែតំបន់សំខាន់ពីប្ដីប្រពន្ធអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនរិះគន់ និងសម្ដែងការមិនពេញចិត្ត ដោយអះអាងថា នាងជាតារាល្បីល្បាញ និងមានកេរ្ដិ៍ឈ្មោះគឺជាកញ្ចក់ ។
នេះមិនមែនជាលើកទីមួយនោះទេ ដែលប្ដីប្រពន្ធមួយគូនេះបង្ហាញពីសកម្មភាព និងរូបភាពស៊ិចស៊ី និង Fashion បែបនេះ ពិធីការិនីកម្មវិធី 3Fun រូបនេះ នៅតែមិនខ្វល់ និងមិនញញើតនោះឡើយ ពោលគឺតែងតែផ្ទើនសន្យាបន្តបង្ហោះរូបភាពប្លែកៗ និងស្ដាយ៍ប្លែកៗបែប Fashion របស់ខ្លួនជាបន្តទៀត
គួរបញ្ជាក់ថា ពិធីការិនីរូបស្រស់អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូបដែលនិយមភាពស៊ិចស៊ី និងស្តាយ៍ប្លែកៗបែប Fashion ។ ស្រីមុំ ក៏តែងតែទទួលបាននូវពាក្យរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម តែក៏មានការលើកទឹកចិត្តច្រើនពីសំណាក់អ្នកគាំទ្រ និងអ្នកដែលមានចំណង់ចំណូលចិត្តដូចរូបនាងផងដែរ ។
ហើយនៅថ្មីៗនេះ ប្ដីប្រពន្ធ គង់ ចាន់ស្រីមុំ បានធ្វើព្យុះភ្លៀងជាម្ដងទៀត ដោយបង្ហោះនូវឈុតប៊ីគីនីអង្កាំបិទបាំងតែតំបន់សំខាន់ បង្កើតទៅជាការវែកញែកយ៉ាងក្ដៅគគុកមួយនៅលើបណ្ដាញសង្គម ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖