រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ពេជ្រ សូលីកា បើទោះបីមួយរយៈពេលចុងក្រោយនេះ ហាក់មិនសូវចេញបទចម្រៀងថ្មីៗប៉ុន្មានក៏ដោយ តែប្រជាប្រិយភាពរបស់រូបនាង ហាក់មិនធ្លាក់ចុះទាល់តែសោះ ពោលរឹតតែ ទទួលការគាំទ្រខ្លាំងឡើង តាមរយៈរូបសម្រស់ក្មេងជាងវ័យ និងជីវិតឯកជនដែលស្រស់បំព្រង។
យ៉ាងណាមិញ បើទោះបីគូស្វាមីភរិយាមួយនេះ ទទួលចំណងដៃកូនប្រុសម្នាក់ហើយក៏ពិតមែន តែចំណងស្នេហ៍អ្នកទាំងពីរ ត្រូវគេដឹងច្បាស់ថា ស្និតរមួតដូចគូស្នេហ៍ថ្មីថ្មោង ព្រោះអ្នកទាំងពីរ តែងបង្កប់ការបារម្ភនិងក្តីស្រលាញ់ចំពោះគ្នាជានិច្ច ក្នុងវីដេអូប្រចាំថ្ងៃរបស់ខ្លួន។
ជាងនេះទៅទៀត ជិតឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ស្ងាត់ៗស្រាប់តែ ស្វាមីអ្នកជំនួញវ័យក្មេងរបស់តារាចម្រៀងស្រីរូបនេះ Supriseភរិយាជាមួយនឹង ខុនដូថ្មីមួយបន្ថែមដែលជា ខន់ដូក្នុងក្តីស្រមៃរបស់ខ្លួន ដោយមិនឲ្យភរិយាដឹងមុន មើលវីដេអូក៏រំភើបជំនួស រីឯ ពេជ្រ សូលីកាវិញ ញញឹមញញែមបិទមាត់មិនជិតតែម្តង៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖