ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា បានទម្លាយអ្នកបំបែកបំបាក់គ្រួសាររបស់ខ្លួន និងទង្វើរបស់ពូម៉ៅ ដែលធ្វើដាក់អ្នកស្រីក្នុងអំឡុងរស់នៅជាមួយគ្នានោះ។
ជុំវិញការទម្លាយរឿងទាំងនេះ ពូម៉ៅ មិនខ្វល់ឆ្លើយតបច្រើននោះទេ គ្រាន់តែបង្ហោះសារថា «ខ្ញុំគ្រាន់តែសុំចំណែក ដែលខ្ញុំត្រូវបានហើយបញ្ចប់រឿងត្រឹមនឹងចុះ ហេតុអីអត់យល់ថា ខ្ញុំកាន់តែខ្លាំងម៉េច? អ្នកដេញខ្ញុំមិនអោយចូលផ្ទះរយៈពេលបួនខែ ដែលខ្ញុំនៅក្រៅផ្ទះ លុយគ្មានចាយ ហើយអ្វីដែលខ្ញុំសុំស្នើទៅតុលាការគឺជាញើសឈាមខំតស៊ូរបស់ខ្ញុំដែរ
ចំណែកមិនបានមួយភាគរយនៃទ្រព្យទាំងអស់ផង។ គួរយល់ផងខ្ញុំ មិនចង់មានរឿងអីវែងឆ្ងាយទេ បើអ្នកចិត្តដាច់ដេញខ្ញុំចេញពីផ្ទះហើយអោយវាចប់គ្នាត្រឹមនឹងចុះ។ ហើយសង្ឃឹមតុលាការនឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំផង»។
ឆ្លើយតបនឹងការទាមទាររបស់ពូម៉ៅ នោះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ អ្នកស្រី ទ្រី ដាណា បានបកស្រាយទាំងទឹកភ្នែក ហើយសរុបសេចក្ដីថា ពូម៉ៅ មិនបានស្រឡាញ់អ្នកស្រីនោះទេ គ្រាន់តែចង់បានទ្រព្យសម្បត្តិប៉ុណ្ណោះ ហើយការទាមទាររបស់ពូម៉ៅ មិនស្មើនឹងខ្លួនចាយ១ថ្ងៃផង តែអ្នកស្រីមិនឲ្យនោះទេ។
ថៅកែហាងពេជ្ររូបនេះ បានរៀបរាប់ដូច្នេះថា «សរុបមកវិញ បងអត់ដែលស្រឡាញ់ប្រពន្ធកូនទេ យល់ទេ បងចង់បានទ្រព្យសម្បត្តិខ្ញុំ សំណើរបស់បង ប៉ិនចុងក្រចកខ្ញុំទេណាបង ហ្នឹងអូនប្រាប់បង សំណើ របស់បង ដែលស្នើទៅតុលាការ ទ្រព្យប៉ុណ្ណឹង អត់បានគ្រាប់ចិញ្ចៀនពេជ្រអូន១វង់ទេបង អត់បានអូនចាយ១ថ្ងៃទេ បងណា អត់បានអូនធ្វើបុណ្យ១ពេលទេបង
ប៉ុន្តែអូនអត់ឲ្យ អូនអត់ឲ្យបងទេ ដោយសារអីគេបង ដោយសារបងត្រចៀកស ជឿគ្រួសារបងអត់ស្គាល់ស អត់ស្គាល់ខ្មៅ ហើយដរាបណា បងនៅជាមួយក្រុមគ្រួសារបង គឺអូនអត់ឲ្យបងយកលុយទៅទេ ហើយបងត្រូវដឹងថា អំឡុងពេលបងនៅជាមួយខ្ញុំ បងបានយកលុយខ្ញុំទៅប៉ុន្មានបងដឹងខ្លួនឯងហើយ
ហើយបងកុំប្រាប់មហាជនទៀតថា បងទៅអត់មានអីណាបងណា បើបងនិយាយចឹងទៀតណា ខ្ញុំនឹងសើរើ។ Bisinessបងរាល់ថ្ងៃ បងកំពុងចាប់ផ្ដើម បងលក់អីគេ បងធ្វើអីៗ គឺខ្ញុំដាក់រក្សាការពារទាំងអស់បង ដោយសារលុយនោះ ជាលុយកម្លាំងញើសឈាមរបស់ខ្ញុំ បងណា បងយកទៅដោយគ្មានការអនុញ្ញាត៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនានៅការបញ្ជាក់នៅចុងវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖