ប្រិយមិត្ត និងពុកម៉ែ បងប្អូន ច្បាស់ណាស់ពិតជាបានស្គាល់តារាចម្រៀង និងសម្តែងពហុជំនាញដ៏ល្បី ម្ចាស់បទសុភមង្គល អ្នកនាងទូច ស្រីល័ក្ខ ជាក់ជាមិនខាន ហើយកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជន និងអ្នកគាំទ្រ
មានការចាប់ភ្លឹកជាខ្លាំង ក្រោយពេលដែលអ្នកនាងបានបង្ហោះរូបកូនប្រុស ឈរថតរូបជាមួយខ្លួន រីឯកូនប្រុសបណ្ដូលចិត្តកម្ពស់វិញគឺជិតត្រង់ស្មារបស់អ្នកនាងទៅហើយ រហូតធ្វើឲ្យមហាជនផ្ទុះការសរសើរព្រោងព្រាតពេញបណ្ដាញសង្គម។
សូមរំលឹកផងដែលថា មិនត្រឹមតែមានសម្រស់ស្រស់សង្ហាប៉ុណ្ណោះទេ កូនប្រុសរបស់អ្នកនាង ទូច ស្រីល័ក្ខ ក៏មានសមត្ថភាពអាចប្រើប្រាស់ដល់ទៅ៣ភាសា ដោយក្នុងនោះមានភាសាអង់គ្លេស ចិន និងភាសាខ្មែរដែលជាភាសាជាតិបានយ៉ាងស្ទាត់ជំនាញផងដែរ៕ប្រភពពីkhmerload
ចង់ជ្រាបថាតើកូនប្រុសរបស់អ្នកនាងទូចស្រីលក្ខ័ ស្អាតសង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷